Cctime 6monthsfree desktop
Cc times  web banner kh (2)

គម្រោងសាងសង់«ព្រះមហាចេតិយ»ថ្វាយសម្តេច ណយ ច្រឹក ត្រូវបានបញ្ចុះបឋមសិលាជាផ្លូវការ នៅវត្តច័ន្ទបុរីវង្ស

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ គម្រោងសាងសង់«ព្រះមហាចេតិយ»ថ្វាយសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក ត្រូវបានបញ្ចុះបឋមសិលាជាផ្លូវការ នៅវត្តច័ន្ទបុរីវង្ស ស្ថិតក្នុងភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពញ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ មានការអញ្ជើញជាអធិបតីភាព ដោយលោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាតំណាងសម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី ហ៊ុនសែន។

មានព្រះរាជវត្តមានយាង និងនិមន្តចូលរួមរបស់សម្តេចព្រះមហាសុមេធាធិបតីបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះធម្មលិខិតបណ្ឌិត សៅ ចាន់ថុល, សម្តេចព្រះឧត្តមបញ្ញា ដូង ផង់, សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា សម្តេចព្រះឧត្តមមុនី ជា សំអាង សម្តេចព្រះសាក្យមុនីកិត្តិបណ្ឌិត រ័ត្ន សារឿន សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អ្នកឧកញ៉ា លោក លោកស្រី សិស្សានុសិស្ស ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តច័ន្ទបុរីវង្សផងដែរ។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សៅ សុខា បានពាំនាំនូវបណ្ដាំផ្ញើសួរសុខទុក្ខ ថ្វាយប្រគេនចំពោះសម្ដេចព្រះសង្ឃ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនចំពោះលោកយាយ លោកតា អ៊ុ មាមីង អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា បងប្អូនជនរួមជាតិ និងពុទ្ធបរិស័ទទាំងអស់ នូវការនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ជាមួយគ្នានេះសូមប្រសិទ្ធពរថ្វាយប្រគេន និងជូនចំពោះសម្ដេចព្រះសង្ឃ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ និងពុទ្ធបរិស័ទទាំងអស់ ទទួលបាននូវព្រះសុខភាព និងសុខភាពល្អ ជន្មាយុវែង និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

នាយឧត្តមសេនីយ៍ សៅ សុខា មានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានទទួលនូវការ ប្រគល់ភារកិច្ចពីសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឱ្យមកធ្វើជាអធិបតីពិធីបញ្ចុះបឋមសិលាសាងសង់ព្រះមហាចេតិយ នៅវត្តច័ន្ទបុរីវង្ស នាពេលនេះ។ ដូចដែលបងប្អូនជនរួមជាតិ បានជ្រាបស្រាប់ហើយថា វិស័យសាសនាក៏ដូចជាវិស័យផ្សេងៗទៀត រួមទាំងអាយុជីវិតប្រជាជនកម្ពុជា ស្លូតត្រង់រាប់លាននាក់ ត្រូវបានរបបប្រល័យពូជសាសន៍ កាប់សម្លាប់ ហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ ត្រូវបានលុបបំបាត់ចោល។

កាន់តែជាក់ស្តែងថែមទៀតនោះ ពេលនេះសម្តេចទាំងទ្វេរ បានបរិច្ចាគធនធានផ្ទាល់របស់សម្តេច សាងសង់ព្រះមហាចេតិយ ដែលមានទំហំខឿន (២៧ម៉ែត្រ គុណ ៣៥,១ម៉ែត្រ) តួចេតិយទំហំ (អ័ក្ស) ១១ម៉ែត្រ គុណ ១១ម៉ែត្រ និងកម្ពស់ ៣៧,១ម៉ែត្រ នេះឡើង ដើម្បីថ្វាយប្រគេនសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់ គោរព និងលើកតម្កើងព្រះពុទ្ធសាសនាឱ្យរិតតែឧត្តុង្គឧត្តមបន្ថែមទៀត ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង