681 ezgif.com resize
Swift cc time

ព្រះមហាក្សត្រប្រោសប្រទានគ្រឿងឥស្សរិយយស៣ជូនសព​អ្នកឧកញ៉ា ហ៊ុន ​សាន ​ជាកិច្ចបច្ចាមរណៈ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន ​សាន ​

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ បានចេញព្រះរាជក្រឹត្យ ប្រោសប្រទានគ្រឿង​ឥស្សរិយយសចំនួន៣ ជូន​​ អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន ​សាន ​ជាកិច្ចបច្ចាមរណៈ។

នៅក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ គ្រឿងឥស្សរិយយសទាំង៣ មានដូចជា៖ទី១៖ មុនីសារាភណ័្ឌ​ថ្នាក់ មហាសេរីវឌ្ឍន៏ ទី២៖ សុវត្ថារា ថ្នាក់ មហាសេរីវឌ្ឍន៏ទី៣៖ សម្ដេច​ព្រះមហាក្សត្រីយានី ព្រះស៊ីសុវតិ្ថ​មុនីវង្ស​កុសុម:នារីរត្ន័​ថ្នាក់ មហាសេរីវឌ្ឍន៏។

គួរបញ្ជាក់ថា អ្នកឧកញ៉ា ហ៊ុន សាន​ បងប្រុសបង្កើតរបស់សម្តេច ហ៊ុន សែន បានទទួលមរណភាព នៅវេលាម៉ោង ២៖២៧នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន មានឈ្មោះដើម ហ៊ុន ឡុងសាន កើតនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ១៩៤៨ នៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ ហ៊ុន នាង និងម្ដាយឈ្មោះ ឌី ប៉ុក ។

លោកជាកូនទី១ ក្នុងចំណោមបងប្អូន ៦នាក់ ក្នុងនោះស្រី ៣នាក់ និង បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹង លោកស្រី ច្រឹង គឹមហេន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៧២ និង មានបុត្រាបុត្រីចំនួន ៥នាក់ ក្នុងនោះស្រី ៣នាក់៖ កូនទី១ លោកស្រី ហ៊ុន គឹមហាក់, កូនទី២ លោក ហ៊ុន ជា, កូនទី៣ លោក ហ៊ុន គឹមជាតិ, កូនទី៤ លោកស្រី ហ៊ុន ចាន់ថុល, និងកូនទី៥ លោកស្រី ហ៊ុន ម៉ានី៕

Khcct banner

អត្ថបទទាក់ទង