Cctime 6monthsfree desktop
Cc times  web banner kh (2)

«ចាប់ផ្ដើមផែនការហិរញ្ញវត្ថុ និងគាំពារសុវត្ថិភាពបុត្រធីតារបស់លោកអ្នកពីថ្ងៃនេះ» រៀបចំដោយ ធនាគារ កាណាឌីយ៉ា សហការជាមួយ ក្រុមហ៊ុនធានារ៉ាប់រង តារាអ៊ិនសួរិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

កាលពីពេលថ្មីៗ កន្លងមកនេះធនាគារ កាណាឌីយ៉ា សហការជាមួយ ក្រុមហ៊ុនធានារ៉ាប់រង តារា អ៉ិនសួរិន បានបន្តរៀបចំនូវកម្មវិធីចាប់ផ្តើមផែនការហិរញ្ញវត្ថុ និងគាំពារសុវត្ថិភាពបុត្រធីតារបស់លោកអ្នកពីថ្ងៃនេះ ជាលើកទីបី និងទីបួន នៅទីរួមខេត្តក្រចេះ និងខេត្តកំពង់ចាម ដែលមានការចូលរួមជាវត្តមានពីសំណាក់ ថ្នាក់ដឹកនាំរបស់ ធនាគារ កាណាឌីយ៉ា និង ក្រុមហ៊ុនធានារ៉ាប់រង តារាអ៉ិនសួរិន និងភ្ញៀវកិត្តិយសដែលជាអតិថិជនផងដែរ។

កម្មវិធីនេះក៏ មានរៀបចំជាកិច្ចពិភាក្សា ចែករំលែកចំណេះដឹង និងបទពិសោធន៍ ស្តីអំពី ការចិញ្ចឹមបីបាច់ថែរក្សាកូនៗ និង ការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់ពួកគេ ដែលចូលរួមដោយ តំណាងនៃធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន ធានារ៉ាប់រង តារាអ៉ិនសួរិន ផងដែរ។

អ្នកតំណាង ធនាគារ កាណាឌីយ៉ា បានលើកឡើងក្នុងសុន្ទរកថាទៅកាន់កម្មវិធីថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីបន្តបញ្ជ្រាប និងពង្រឹងបន្ថែមនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងមានការចូលរួមចែករំលែកនូវបទពិសោធន៍ ពីសំណាក់វាគ្មិន ក៏ដូចជាមាតាបិតា អាណាព្យាបាលថាតើយើងគួរធ្វើអ្វីបន្ថែមទៀតសម្រាប់កូនៗរបស់លោកអ្នកអោយមានទម្លាប់នៃការរស់នៅកាន់តែប្រសើរ តាមរយៈវេទិការនៃការចែករំលែករបស់យើង។ ជាមួយគ្នានេះផងដែរ ធនាគារ កាណាឌីយ៉ា ក៏បានបង្កើតផលិតផល គណនីកុមារ ដែលជាផលិតផលដែលល្អ និងស័ក្តិសមបំផុតក្នុងការរៀបចំគម្រោងសន្សំប្រាក់សម្រាប់បុត្រធីតារបស់លោកអ្នក រយៈពេលវែង ជាពិសេសគណនីកុមារត្រូវបានប្រើប្រាស់ដើម្បីបណ្តុះទម្លាប់សន្សំប្រាក់ពីកុមារភាព ដើម្បីជាថ្នាលបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុដែលជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់ សម្រាប់ការគ្រប់គ្រងផែនការហិរញ្ញវត្ថុពេញមួយជីវិត។ ជាងនេះទៅទៀត ជាការបន្ថែមលើការសន្សំដែលទទួលបានអត្រាការប្រាក់ខ្ពស់ យើងបានផ្តល់ជូនអត្ថប្រយោជន៍នូវការធានារ៉ាប់រងជូនបុត្រធីតាលោកអ្នក ពីក្រុមហ៊ុន ធានារ៉ាប់រង តារាអ៉ិនសួរិន ទៅលើគ្រោះថ្នាក់ចៃដន្យ ដែលបណ្តាលឲ្យប៉ះពាល់ដល់សមត្ថភាពកាយសម្បទា ឬអាយុជីវិត ដែលមានសំណងជាទឹកប្រាក់ ៥.០០០ ដុល្លារអាមេរិក និងការធានារ៉ាប់រងរាល់ថ្លៃព្យាបាលលើគ្រោះថ្នាក់ សំណងលើជំងឺគ្រុនចាញ់ គ្រុនឈាម និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតផងដែរ។

ធនាគារ កាណាឌីយ៉ា គឺជាដៃគូរដ៏ល្អបំផុត យូរអង្វែង និងប្រកបដោយស្ថិរភាពសំរាប់អតិថិជនគ្រប់វ័យទាំងអស់ និងបានចាក់គ្រឹះយ៉ាងរឹងមាំក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុចាប់តាំងពីឆ្នាំ ១៩៩១ មកទល់បច្ចុប្បន្ន គឺមានរយៈពេល៣៣ ឆ្នាំហើយ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ របស់ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ កាណាឌីយ៉ា លោកអ្នកឧកញ៉ា ពុង ឃាវសែ។ ធនាគារ ក៏បាននឹងបន្តវិវឌ្ឍខ្លួនឆ្ពោះទៅមុខឥតឈប់ឈរ ក្នុងការអភិវឌ្ឍន៍ផលិតផល សេវាកម្មថ្មីៗសំរាប់គ្រប់បណ្តាញផ្តល់សេវាកម្ម រួមមានសាខាទាំង ៦៨ ទីតាំង កម្មវិធីទូរសព្ទដៃ និងម៉ាស៊ីនស្វ័យប្រវត្តិបែបឌីជីថលជាង ៤២០ គ្រឿងទូទាំងប្រទេស ដែលនេះជាកត្តាដែលធ្វើអោយធនាគារ កាណាឌីយ៉ា ទទួលបានទំនុកចិត្តពីអតិថិជនយ៉ាងច្រើនលើសលប់កន្លងមក និងរយៈពេលយូរអង្វែងតទៅមុខទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង