Cctime 6monthsfree desktop
Cc times  web banner kh (2)

ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង១៧លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងទឹកស្អាត និងស្ថានីយវាស់វែងអចិន្ត្រៃយ៍

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុន ក្រោមវត្តមានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ហិរញ្ញប្បទានឥតសំណងបន្ថែមរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.៨៥០.០០០.០០០ យ៉េន (ប្រមាណ ១៣.៣០០.០០០ ដុល្លារអាម៉េរិក) សម្រាប់ គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរោងចក្រភូមិព្រែក។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលជប៉ុន ផ្ដល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០.០០០.០០០ យ៉េន (ប្រមាណ ៤.៣២០.០០០ ដុល្លារអាម៉េរិក) សម្រាប់ គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។

ជាមួយគ្នានេះ ក្រសួងការបរទេស  បានចាត់ទុកហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងទាំងពីរខាងលើនេះបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញា ចិត្តយ៉ាងមុតមាំរបស់ជប៉ុន ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង