Cctime 6monthsfree desktop
Cc times  web banner kh (2)

គម្រោងកែលម្អស្ទឹងសៀមរាបជំហាន២សម្រេចបាន៩៧% និងគ្រោងបញ្ចប់នៅដើមខែកក្កដាខាងមុខ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប

សៀមរាប៖ គិតមកដល់បច្ចុន្ននេះ គម្រោងកែលម្អស្ទឹងសៀមរាបជំហាន២ ចាប់ពីស្ពានក្រវាត់ក្រុងរហូតដល់ចុងស្រុក សម្រេចបាន ៩៧% ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ គម្រោងកែលម្អស្ទឹងសៀមរាបជំហាន២ បានទទួលការគាំទ្រ និងថវិកាពីហិរញ្ញប្បទាន រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិ សហប្រតិបត្តិ ការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF)– Korea Eximbank ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប។

បើតាមសេចក្ដីប្រកាស លោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព គម្រោងកែលម្អស្ទឹងសៀមរាបជំហាន២ ចាប់ពីស្ពានក្រវាត់ក្រុងរហូតដល់ចុងស្រុកដោយមានចូលរួមពីមន្ទីរ អង្គភាព ពាក់ព័ន្ធ និងមន្ត្រីជំនាញ។

បច្ចុប្បន្នគម្រោងកែលម្អស្ទឹងសៀមរាបជំហាន២ សម្រេចបាន ៩៧% ហើយគ្រោងបញ្ចប់តាមពេលវេលាដែលបានគ្រោងទុក ក្នុងនោះក្រុមការងារបានបញ្ជាកថា ការងារស្តារស្ទឹងសម្រេចបាន ១០០% ការងារស្ថាបនាជើងទេរ សម្រេចបាន ៩៨% ការងារស្ថាបនាទំនប់ទឹក (Weir) សម្រេចបាន ១០០% ការងារស្ថាបនាស្ពានបេតុង (3កន្លែង) សម្រេចបាន ៩៧% និងការងារស្ថាបនាផ្លូវបេតុង សម្រេចបាន ៩៩%។

គួរបញ្ជាក់ថា គម្រោងកែលម្អស្ទឹងសៀមរាបជំហាន២ បានទទួលការគាំទ្រ និងថវិកាពីហិរញ្ញប្បទាន រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិ សហប្រតិបត្តិ ការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF)– Korea Eximbank ដែលគម្រោងនេះចាប់បើកការដ្ឋានតាំងពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង