Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រុមអាជីវករលក់សាច់ជ្រូកបារម្ភពីការបាត់បង់មុខរបរ ក្រោមតម្លៃជ្រូករស់ឡើងថ្លៃនិងដណ្តើមទីផ្សារពីក្រុមហ៊ុន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា កាលពីថ្ងៃអាទិត្យទី ២៣ ខែមិនា បានបើកការប្រជុំ ដោយមានវត្តមានអ្នកចូលរួមប្រមាណ ៣០០នាក់ ដែលសុទ្ធតែ ជាសមាជិក សមាគម អាជីវករលក់សាច់ជ្រូក ពិឃាតជ្រូកព្រមទាំងកម្មករ។ជាមួយការសម្តែងក្តីបារម្ភចំពោះក្រុមហ៊ុនលក់ជ្រូករស់ ចេះតែតំឡើងថ្លៃរហូត គិតមកត្រឹមថ្ងៃនេះជ្រូករស់ មានតំលៃរហូតដល់ ១១២០០៛ ក្នុង ១គីឡូក្រាម ដែលពីមុន លក់ក្នុងតំលៃ តែ៩០០០ ៛ ក្នុង ១គីឡូ ។

ក្នុងបទសម្ភាសន៍ជាមួយ ស៊ីស៊ីថាមស៍ ក្រុមអាជីវករ បានដល់អគ្គនាយកដ្ធានបសុពេទ្យ ពីក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ ជួយដោះស្រាយ ព្រោះក្រុមហ៊ុនលក់ជ្រូកទាំងអស់នោះដែលមានដូចជា ក្រុមហ៊ុន CP. ក្រ BETAGRO ក្រុមហ៊ុន CJ. ក្រុមហ៊ុនMRT. ក្រុមហ៊ុន 69 ក្រុមហ៊ុន RA DY PIG FARM. ក្រុមហ៊ុន R S FARM ក្រុមហ៊ុន ពេជ្រមុនី និង YSI និងបន្តរឡើងថ្លៃបន្ថែមទៀត គួបផ្សំបច្ចុប្បន្ននេះ ក្រុមហ៊ុនបានសហការណ៏គ្នាលក់តំលៃតែមួយឯកភាពគ្នា (បានន័យថា លក់តំលៃផ្តាច់មុខ ) ៕

លោក សាន់ ចាន់ថេត ប្រធានសមាគផ្គត់ផ្គង់ជ្រូកកម្ពុជា បានថ្លែងថា បច្ចប្បន្នប្រភពជ្រូករស់យកមកពិឃាតលក់នៅលើទីផ្សារ ពិសេសក្នុងទីក្រុងភ្នំពេញ ត្រូវបានក្រុមហ៊ុនជាអ្នកចិញ្ចឹម ផលិតចេញមកស្ទើរតែទាំងអស់ ចំណែកកសិករចិញ្ចឹមលក្ខណៈគ្រួសារមានតិចតួចបំផុតស្ទើរតែមិនបាន ៥ភាករយផង នេះហើយដែលជាហេតុចំបងធ្វើអោយក្រុមហ៊ុនគ្រប់គ្រងទាំងស្រុងលើទីផ្សារជ្រូករស់ ។ ហេតុផលមួយទៀតក្រុមហ៊ុនដែលផលិតជ្រូកទាំងនោះគេ បានសហការគ្នាលក់ក្នុងតំលៃតែមួយ ហេតុនេះអាជីវករទាំងអស់គ្មានជំរើសទេក្រៅពីត្រូវតែទទួលយក ។

បើតាមលោក សាន់ ចាន់ថេត បច្ចុប្បន្ន ១១២០០៛ ក្នុង ១គីឡូ ក្រុមហ៊ុន អាចចំណេញបាន ៤០ ម៉ឺនរៀលក្នង១ក្បាល ១០០ គីឡូ ព្រោះថ្លៃដើមផលិតចន្លោះ ពី ៧០០០៛ ទៅ៧៥០០៛ ក្នុង ១គីឡូជ្រូករស់តែប៉ុណ្ណោះ ។ តាមធម្មតា ប្រាក់ចំណេញអប្បបរិមារ មិនលើសពី ១៦០០០០៛ ទេក្នុងជ្រូករស់ ១ក្បាល ១០០គីឡូ ឬអាចនិយាយថា ចំណេញតាមពលកម្ម ចំណេញតាមដើមទន់។ បើប្រាក់ចំណេញ ៤០ ០០០០៛សំរាប់ជ្រូករស់១០០ គីឡូហៅថាចំណែញតាម ឪកាស ចំណេញតាមលក្ខណះកេងប្រវ័ញ្ញ។

បញ្ហាប្រឈមរបស់អាជីវករមួយទៀត គឺក្រុមហ៊ុនវិនិយោគមួយចំនួន ដូចជាក្រុមហ៊ុន Betagro បានកាប់ជ្រូកយកទៅលក់ផ្ទាល់ក្នងទីផ្សារ ដណ្តើមម៉ូយ ពីអាជីវករ ក្នងពេលដែលអាជីវករទិញជ្រូកពីក្រុមហ៊ុនមកកាប់លក់រាល់ថ្ងៃ ។ ក្រុមសមាជិកសមាគម ព្រមទាំងអាជីវករលើកចំងល់ សួរថាតើក្រុមហ៊ុនវិនិយោគបរទេសអាចមានសិទ្ធមកលក់ដេញម៉ូយ ផ្តាច់អាជីពពីអាជីវករតូចតាចម្ចាស់ស្រុកបានដែរឬ យ៉ាងណា ?

ចំពោះការប្រឈមលើតំលៃខ្ពស់ផង ការធ្វើទុក្ខបុកម្នេញ ពេលទិញជ្រូកពីក្រុមហ៊ុនម្តងឮ ដូចជាគេ រុញអោយជ្រូកអន់ឮ តូច តូចពេក ធំ ធុំហួស ជ្រូកល្អ គីឡូត្រូវប៉ាន់គេលក់អោយឈ្មួញដឹកចេញទៅលក់អោយវៀតណាម ល្អឮ ក្រុមហ៊ុនទុកកាប់លក់ខ្លួនឯង ពេលខ្លះទៀតគេកាត់ចំនួនប្រចាំថ្ងៃដែលអាជីវករធ្លាប់ទិញ គេលើកហេតុផលថាជ្រូកខ្វះ តែគេមានជ្រូកដឹកយកទៅលក់អោយវៀតណាម ។

ក្រុមអាជីវករ បានស្នើសុំដល់ស្ថាប័នពាក់ព័ន្ធជួយដោះស្រាយ និងទាមទារឱ្យក្រុមហ៊ុនលក់ជ្រូករស់ ត្រូវលក់មានការប្រកួតប្រជែងតាមលក្ខណៈទីផ្សារសេរី ហើយបឈ្ឈប់ ការពិឃាតជ្រូកយកទៅលក់ផ្ទាល់ដល់ទីផ្សារ ដែលនាំអោយអាជីវករ ត្រូវបាត់អាជីពចិញ្ចឹមជីវិតប្រចាំថ្ងៃ ពិសេស ក្រុមហ៊ុនវិនិយោគបរទេស៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង