681 ezgif.com resize
Swift cc time

រដ្ឋាភិបាលគ្រោងរៀបចំតែងតាំងអតីតសង្ឃ ជួន កក្កដា ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ជួន កក្កដា 

តាកែវ៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងរៀបចំអតីតសង្ឃ ជូន កក្កដា ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និង សាសនា ដើម្បីបន្តផ្តល់ឱកាសចូលរួមការងារសង្គមក្នុងវិស័យអាណាចក្រ។នេះបើយោងតាមការប្រកាសរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាពិធីបើកពិធីបុណ្យទន្លេលើកទី៩នៅតាកែវ។

ថ្លែងពីទឹកដីខេត្តតាកែវ នៅថ្ងៃទី ២២ មីនាម្សិលមិញ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបដិសេធការចោទប្រកាន់អ្នកគាំទ្រអតីតសង្ឃ ជូន កក្កដា ដែលថា លោកត្រូវបានបង្ខំឱ្យសឹកពីវិស័យពុទ្ធចក្រ។សម្រាប់សម្តេច រាជរដ្ឋាភិបាលកម្ពុជា ត្រូវការធនធានមនុស្សដើម្បីជួយសង្គមជាតិ ហើយលោកជូន កក្កដា ជាអតីតព្រះសង្ឃដែលមានចំណេះដឹងខ្ពស់ និង សាងសមិទ្ធផលច្រើនក្នុងវិស័យពុទ្ធសាសនា។

បើតាមសម្តេច រដ្ឋាភិបាលគ្រោងរៀបចំ លោក ជួន កក្កដា ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា  ហើយបញ្ឈប់ការយល់ច្រលំទាក់ទងនឹងការសឹករបស់អតីតសង្ឃ ជួន កក្កដា។ជាមួយគ្នានោះ សម្តេច ហ៊ុន ម៉ាណែត បានស្នើឱ្យ លោក ជួន កក្កដា ចេញមុខបញ្ជាក់ជូនសាធារណៈជន។

គួរបញ្ជាក់ថា លោក ជួន កក្កដា នៅព្រឹកថ្ងៃទី១៩ មីនា បានសម្រេចលាចាកសិក្ខាបទ ក្រោយប្រើពេលវេលាជាបុព្វជិត ជាង២៧ព្រះវស្សា។កាលនៅជាសង្ឃ លោកអតីតជាព្រះវិន័យធម៌គណខេត្តតាកែវ និង ជាព្រឹទ្ធបុរសរងនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ជាពិសេសបានចូលរួមជួយអប់រំដល់កុមារជាច្រើនក្នុងវត្តប្រាសាទនាងខ្មៅ ហើយយុវជនខ្លះទទួលបានជោគជ័យក្នុងវិស័យអាណាចក្រផងដែរ៕

Khcct banner

អត្ថបទទាក់ទង