
ក្រុងព្រះសីហនុ៖ នាវាទេសចរណ៍អន្តរជាតិ Viking Venus សញ្ជាតិ Norway មកពីប្រទេសថៃ នៅវេលាម៉ោង ១១ និង០០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានចូលចតនៅកំពង់ផែស្វយ័តអន្តរជាតិខេត្តព្រះសីហនុ រយៈពេល ០២ថ្ងៃ (ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៥) និងចាកចេញត្រឡប់ទៅប្រទេសវៀតណាមវិញ នៅវេលាម៉ោង ២០ និង ០០នាទី ថ្ងៃ២៣ ខែមីនា ឆ្នាំ២០២៥។ នេះបេីតាមការបញ្ជាក់របស់លោក សោម ភ័ក្រត្រា មកកាន់សារព័ត៌មាន ស៊ីស៊ីថាមស៍។

បេីតាមលោក សោម ភ័ក្រត្រា កំពង់ផែនេះ មានបណ្តោយ ២២៨.៣០ ម៉ែត្រ ទទឹង ២៨.៨០ ម៉ែត្រ និងជំរៅទឹក ៦.៥០ ម៉ែត្រ។ កំពង់ផែនេះផ្ទុកភ្ញៀវចំនួន ៨៣០ នាក់ ស្រីចំនួន ៤៤២ នាក់ (២០ សញ្ជាតិ) និងចំនួននាវឹក ៤៦៣ នាក់ ស្រី ១០២ នាក់ (៣៥សញ្ជាតិ)។

ចំពោះគោលដៅដែលភ្ញៀវទៅទស្សនាកម្សាន្ត សម្រាប់ថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ មានដូចជា៖ វត្តលើ វត្តក្រោម រូបសំណាក់តោពីរ សួនឯករាជ្យ ឆ្នេរឯករាជ្យ ឆ្នេរអូរឈើទាល និងឆ្នេររាម៕