Cctime 6monthsfree desktop
Cc times  web banner kh (2)

រយៈពេល២ថ្ងៃនៃ ព្រឹត្តិការណ៍«សមរាត្រី» ទទួលបានភ្ញៀវទេសចរប្រមាណ៦ម៉ឺននាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប

សៀមរាប៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ៣៧ ០០៣នាក់ បានចូលទស្សនា និងផ្តិតយករូបព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត ឬសមរាត្រី នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។

នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅប្រាសាទអង្គរវត្តមានភ្ញៀវចូលមកទស្សនាថ្ងៃរះចំកណ្តាលប្រាសាទចំនួនប្រមាណ ៣៧ ០០៣នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ៣ ៥០៣នាក់ និងភ្ញៀវខ្មែរចំនួន ៣៣ ៥០០នាក់ ដេីម្បីផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនៅអង្គរវត្ត ដែលព្រះអាទិត្យរះឡើងចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ឬសមរាត្រី។

គួរបញ្ជាក់ថា រយៈពេលពីរថ្ងៃមានភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណ ៥៧ ៤៥៣នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ៧ ១០៣នាក់ និងភ្ញៀវខ្មែរចំនួន ៥០ ៣៥០នាក់។ ក្នុងថ្ងៃទី១នៃព្រឹត្តិការណ៍សមរាត្រី កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ មានភ្ញៀវទេសចរចូលមកទស្សនាប្រមាណ២០០០០នាក់។

ព្រឹត្តិការណ៍សមរាត្រី Equinox Angkor តែងកើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ ដោយលើកទី១ គឺសមរាត្រី រដូវប្រាំង (Vernal Equinox) អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២១ ដល់២៣ ខែមីនា នៅវេលាម៉ោង៥:០០ព្រឹក ដល់ម៉ោង៦:៣០ព្រឹក និងលើកទី២ គឺសមរាត្រីរដូវវស្សា (Autumnal Equinox) អាចនឹងកើតឡើងក្នុងខែកញ្ញា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង