Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា សហការរៀបចំសិក្ខាសាលា«កំណប់ក្នុងផ្សារមូលបត្រ»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា ឯ.ក សហការជាមួយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដោយមានការគាំទ្រពីផ្សារមូលបត្រកម្ពុជា (ផមក) និងសាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលវិនិយោគិនស្តីពី«កំណប់ក្នុងផ្សារមូលបត្រ»ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. អមដោយ ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃ ន.ម.ក., លោក ថៃ ញ៉ា អគ្គនាយកនៃ ក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា ឯ.ក និងភាគីពាក់ព័ន្ធជាច្រើនទៀត។ សិក្ខាសាលានេះត្រូវបានធ្វើឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា។

នៅក្នុងសិក្ខាសាលានេះ វាគ្មិនធ្វើបទបង្ហាញលើប្រធានបទដែលមានខ្លឹមសារសំខាន់ ស្តីពី “កំណប់ក្នុងផ្សារមូលបត្រ” ដែលផ្តោតលើយុទ្ធសាស្ត្រវិនិយោគនៅក្នុងទីផ្សារមូលបត្រ ដោយមានការចូលរួមផ្ទាល់ពីនិស្សិតប្រមាណជាង ៧០ នាក់។ សិក្ខាសាលាបណ្តុះបណ្តាលនេះមានគោលបំណងបញ្រ្ជាបការយល់ដឹងពីវិស័យមូលបត្រជូនដល់សាស្រ្តចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា, ដោយផ្តោតសំខាន់លើមូលដ្ឋានគ្រឹះនៃការវិនិយោគ និងយុទ្ធសាស្រ្តវិនិយោគដើម្បីទទួលបានប្រាក់ចំណេញក្នុងវិស័យមូលបត្រ។

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. បានថ្លែងបើកកម្មវិធីថា ការវិនិយោគ គឺអាចបង្កើតប្រាក់ចំណេញ ឬខាតបង់ ដែលវាអាស្រ័យលើការសម្រចចិត្តរបស់បុគ្គល។ ការវិនិយោគក្នុងទីផ្សារមូលបត្រមិនមែនជាការវិនិយោគដែលត្រូវតែទទួលបានប្រាក់ចំណេញភ្លាមទេ ប៉ុន្តែវាទាមទារការប្តេជ្ញាចិត្តរយៈពេលវែង និងការអត់ធ្មត់ ក៏ដូចជាត្រូវមានយុទ្ធសាស្រ្តវិនិយោគច្បាស់លាស់។ លើសពីនេះ ការវិនិយោគទទួលបានជោគជ័យ គឺត្រូវការពេលវេលា ចំណេះដឹង និងការអត់ធ្មត់ ដែលអាចទទួលបានតាមរយៈការសិក្សាស្រាវជ្រាវ ការចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាល។

Mr. ASIF Iqbal នាយកប្រតិបត្តិនៃ សាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា បានគូសបញ្ជាក់ពីឱកាសពិសេសសម្រាប់និស្សិតក្នុងការយល់ដឹងកាន់តែស៊ីជម្រៅអំពីយុទ្ធសាស្រ្តវិនិយោគ និងស្ថានភាពបច្ចុប្បន្ននៃទីផ្សារមូលបត្រ។ លោកបានកត់សម្គាល់ថា សិក្ខាសាលានេះអនុញ្ញាតឱ្យនិស្សិតទទួលបានការយល់ដឹងដ៏មានតម្លៃពីអ្នកជំនាញដែលមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងវិស័យមូលបត្រ។ និស្សិតនឹងទទួលបាន និងយល់ដឹងព័ត៌មានថ្មីអំពីទីផ្សារមូលបត្រជាមួយនឹងការបង្កើនជំនាញ និងចំណេះដឹងរបស់សិស្សក្នុងការវិនិយោគ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង