Cctime 6monthsfree desktop
Cc times  web banner kh (2)

រដ្ឋរៀបចំ«រថយន្តក្រុង»៤៩៧គ្រឿង ដឹកពលរដ្ឋទៅលេងស្រុកកំណើតកំឡុងពេលចូលឆ្នាំខ្មែរ ដោយឥតគិតថ្លៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ រាជរដ្ឋាភិបាលរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើត ដោយឥតគិតថ្លៃ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។

រថយន្តក្រុងចំនួន ៤៩៧គ្រឿង នឹងដឹកប្រជាពលរដ្ឋពីភ្នំពេញទៅបណ្តាខេត្ត និងត្រឡប់មកវិញ ព្រមទាំងបានរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃនៅក្នុងរថយន្តក្រុងនីមួយៗ តាមគោលដៅចេញដំណើរ។ រថយន្តក្រុងចំនួន ១០០គ្រឿង នឹងរៀបចំសម្រាប់បម្រើការជាប្រតិបត្តិការតម្រាយ៍ខ្សែរត់ជាប្រក្រតីក្នុងរាជធានីភ្នំពេញ។

ការផ្តល់ជូនការធ្វើដំណើរដោយឥតគិតថ្លៃនេះ ដើម្បីជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ ចំណេញពេលវេលា សម្រួលដល់ការកកស្ទះចរាចរណ៍ពីភ្នំពេញទៅបណ្តាខេត្ត និងរក្សាសុវត្តិភាព សណ្តាប់ធ្នាប់ផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង