Yearendyearend1140x150
Img 0571

រដ្ឋាភិបាលសម្រេចលុបការបង់ពន្ធប្រថាប់ត្រា១លានរៀល ស្តីពីការបង្កើតក្រុមហ៊ុន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី ២៣ តុលា ឆ្នាំ២០២០។

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា សម្រេចលុបការបង់ពន្ធប្រថាប់ត្រា១លានរៀល ស្តីពីការបង្កើតក្រុមហ៊ុន វិធានការបន្ថែមខាងផ្នែកពន្ធដារសម្រាប់ឆ្នាំ២០២១។នេះបើតាម “សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១” ដែលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីអនុម័តនាព្រឹកថ្ងៃទី២៣ តុលា ឆ្នាំ២០២០។

យោងតាមសេចក្តីព្រងច្បាប់ ដើម្បីកែសម្រួល និងបំពេញបន្ថែមនូវលិខិតបទដ្ឋានគតិយុត្តនានា សំដៅធានាឱ្យបាននូវនីតិវិធីប្រមូលពន្ធប្រព្រឹត្តទៅប្រកបដោយភាពស៊ីសង្វាក់ប្រទាក់ក្រឡា រលូន និងប្រកបដោយតម្លាភាព ប្រសិទ្ធភាពស័ក្តិសិទ្ធភាព ក្នុងបរិការណ៍សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ក៏ដូចជាដើម្បីធានានូវភាពប្រកួតប្រជែង និងការទាក់ទាញការវិនិយោគ។រាជរដ្ឋាភិបាល បានស្នើធ្វើវិសោធនកម្មមាត្រាចំនួន២នៃច្បាប់ស្តីពីសារពើពន្ធ។

-ធ្វើវិសោធនកម្មមាត្រា ៧២ ថ្មី នៃច្បាប់សារពើពន្ធ ដើម្បីការកែសម្រួល និងបញ្ចូលខ្លឹមសារបន្ថែម ទាក់ទិន នឹងការដាក់ឱ្យអនុវត្តយន្ត ការបង្វិលសងអាករលើតម្លៃបន្ថែម សម្រាប់ទេសចរបរទេសក្នុងគោលដៅធានាបាននូវចីរភាពកំណើនសេដ្ឋកិច្ច និងគាំទ្រគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលចំពោះទេសចរបរទេស សំដៅជំរុញបរិយាកាសវិនិយោគ នៅកម្ពុជាឱ្យកាន់តែល្អប្រសើរ និងក្នុងគោលបំណងទាក់ទាញទេសចរបរទេស ឱ្យមកកំសាន្តនៅព្រះរាជាណាចក្រកម្ពុជា និងទិញទំនិញសម្រាប់យកទៅប្រើប្រាស់នៅក្រៅព្រះរាជាណាចក្រកម្ពុជា ឱ្យមានការកើនឡើងកាន់តែច្រើន។

-ធ្វើវិសោធនកម្មមាត្រា ៤០ ថ្មី (មួយ) នៃច្បាប់ស្តីពីសារពើពន្ធ ដើម្បីជំរុញបរិយាកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពងាយស្រួល និងគាំទ្រដល់ការដាក់ឱ្យអនុវត្តការចុះបញ្ជីពន្ធដារ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានតែមួយកន្លែង និងសម្រាលបន្ទុកចំណាយលើការចុះបញ្ជី គឺតម្រូវឱ្យមានការកែសម្រួលបទប្បញ្ញត្តិស្តីពីពន្ធប្រថាប់ត្រា ដោយលុបការតម្រូវ ឱ្យបង់ពន្ធប្រថាប់ត្រាចំនួន ១ ០០០ ០០០ រៀល ចំពោះលិខិតមានលក្ខណៈគតិយុត្តស្តីពីការបង្កើតក្រុមហ៊ុន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង