681 ezgif.com resize
Swift cc time

ខេត្តសៀមរាប រៀបចំកម្មវិធី«ភូមិខ្ញុំ»ដើម្បីត្រៀមអបអរនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ កម្មវិធី«ភូមិខ្ញុំ»ត្រូវបានរៀបចំឡើងបង្ហាញអំពីទិដ្ឋភាពខ្លះៗនៃភូមិខ្មែរ ដែលនាំឱ្យអ្នកទស្សនាជាតិ និងអន្តរជាតិ ឃើញហើយនឹកដល់ជីវភាពសុខសាន្តនៃប្រជាពលរដ្ឋខ្មែរ តាំងពីសម័យអតីតកាលរហូតមកដល់បច្ចុប្បន្ន។ ភូមិខ្ញុំ មានទីតាំង នៅខាងលិចប្រាសាទអង្គរវត្ត (ទីតាំងប៉ុស្តិ៍នគរបាលបេតិកភណ្ឌចាស់) លាតលើផ្ទៃដីបណ្តោយពីកើតទៅលិច ប្រវែង២០០ម៉ែត្រ និងទទឹងពីជើងទៅត្បូងប្រវែង៨០ម៉ែត្រ។

នៅក្នុងកម្មវិធី ភូមិខ្ញុំ នឹងរៀបចំតាំងបង្ហាញនូវសំណង់ផ្ទះខ្មែរបុរាណ ផ្សារភូមិខ្មែរមានលក់ម្ហូបអាហារ នំ ភេសជ្ជៈ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗរបស់អ្នកភូមិ ផ្ទះសិល្បៈទស្សនីយភាពតន្ត្រី បុរាណសម័យ និងសកម្មភាពសាសនារបស់អ្នកភូមិរួមជាមួយផងដែរ។ ដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ដូចនេះនៅចំកណ្តាលភូមិ នឹងរៀបចំដាក់តាំងមណ្ឌលថតរូបភូមិខ្ញុំ តុបតែង លម្អដោយគោម ភ្លើង ផ្កាភ្ញី និងទង់ជ្វាលា ផ្សេងៗ។

គួរបញ្ជាក់ថា ការរៀបចំសាងសង់ផ្ទះ ក្នុងកម្មវីធី«ភូមិខ្ញុំ» គឺដើម្បីត្រៀមអបអរសម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥នាពេលខាងមុខនេះ៕


Khcct banner

អត្ថបទទាក់ទង