681 ezgif.com resize
Swift cc time

ផ្សោតនៅខេត្តក្រចេះ ទទួលបាន«ប្លង់រឹង»ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ក្រចេះ៖ តំបន់គ្រប់គ្រង និង ការពារសត្វផ្សោតទន្លេមេគង្គ ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២១ ៩៦៦.៥១ ហិកតា ត្រូវបានចុះបញ្ជីជាដីរដ្ឋ ដែលមានឯកសារជាប្លង់រឹងចេញដោយលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

យោងតាមក្រសួងកសិកម្ម តំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ មានទំហំ ២១ ៩៦៦.៥១ ហិកតា ក្នុងខេត្តក្រចេះ ត្រូវបានចុះវិញ្ញាបនបត្រសម្គាល់ម្ខាស់អចលនវត្ថុ ជាសម្បត្តិរបស់រដ្ឋ ក្រោមការមើលថែ និង ការពារអភិរក្សសត្វផ្សោត ជៀសវាងការគំរាមគំហែងរហូតផុតពូជ។

តំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង កាន់កាប់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ជាធរមាន។

គួរបញ្ជាក់ថា តំបន់​គ្រប់​គ្រង​សត្វ​ផ្សោត​ទន្លេ​មេគង្គ​មាន​ប្រវែង​១២០​គីឡូម៉ែត្រ ក្នុង​នោះ​ខេត្ត​ស្ទឹង​ត្រែង​មាន​ប្រវែង​៣៥​គីឡូម៉ែត្រ និង ​ខេត្ត​ក្រចេះ​មាន​ប្រវែង​៨៥​គីឡូ​ម៉ែត្រ ដែល​សន្ធឹង​ចាប់​ពី​ប៉ែក​ខាង​ជើង ក្រោម​ស្ពាន​មិត្តភាព​កម្ពុជា ចិន ស្ទឹង​ត្រែង ក្នុង​ខេត្ត​ស្ទឹង​ត្រែង រហូត​ដល់​ក្បាល​កោះ​ទ្រង់ ​ក្នុង​ខេត្ត​ក្រចេះ។បច្ចុប្បន្នតំបន់ទាំងនេះ បានក្លាយជាតំបន់ទេសចរណ៍ដ៏សំខាន់ភ្ញៀវទេសចរលេងកម្សាន្ត៕


Khcct banner

អត្ថបទទាក់ទង