681 ezgif.com resize
Swift cc time

ក្រសួងយុត្តិធម៌ចាត់តាំងមន្ត្រីជំនាញចុះស្រាវជ្រាវបណ្ដឹងសុំអន្តរាគមន៍ពលរដ្ឋម្នាក់នៅតំបន់អន្ទង់អាំង(ភ្នំ១៥០០)

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 លោកស្រី សែម សុខគា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី ១៦ មីនាម្សិលមិញ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការលើបណ្ដឹងសុំអន្តរាគមន៍របស់លោកស្រី សែម សុខគា ពាក់ព័ន្ធនឹងរឿងដីធ្លីនៅតំបន់អន្ទង់អាំង (ភ្នំ១៥០០) ខេត្តពោធិ៍សាត់។ក្នុងសេចក្តីប្រកាសព័ត៌មាននោះ ក្រសួងយុត្តិធម៌ ចាត់តាំងមន្ត្រីជំនាញចុះស្រាវជ្រាវបណ្ដឹងសុំអន្តរាគមន៍ នៅទីតាំងជាក់ស្តែងដើម្បីភាពត្រឹមត្រូវ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ក្រសួងបានទទួលរួចហើយនូវ​ញត្ដិ​ទៅ​កាន់ក្រសួង​យុត្តិធម៌ ដើម្បីឱ្យ​ជួយ​ធ្វើ​កិច្ច​អន្ដរាគមន៍ពី​ លោកស្រី សែម សុខគា ដែលបានយំស្រែនៅមុខក្រសួងដោយអះអាងថាខ្លួនជាពលរដ្ឋ​រង​គ្រោះ​នៅ​តំបន់ភ្នំ ១៥០០។

បើតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងយុត្តិធម៌ បានកំពុងពិនិត្យស្រាវជ្រាវករណីនេះ ហើយបានចាត់តាំងមន្ត្រីជំនាញចុះស្រាវជ្រាវទីតាំងជាក់ស្តែង ដើម្បីភាពច្បាស់លាស់ និងត្រឹមត្រូវទៅតាមនីតិវិធីច្បាប់ជាធរមាន។

គួរបញ្ជាក់ថា ​រដ្ឋបាលខេត្តពោធិ៍សាត់ បានប្រាប់​ដល់ពលរដ្ឋ​ដែលមិនព្រម​ចាកចេញពីតំបន់អន្ទង់អាំង​ (ភ្នំ១៥០០)​ ក្នុងភូមិ​សាស្ត្រ​ដី​ក្រហម​ ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឱ្យ​ចាកចេញពីតំបន់​នោះ ​ដោយទុកពេល​ឱ្យ​១៥ថ្ងៃ គិតចាប់ពីថ្ងៃ​ជូនដំណឹង ដើម្បីរៀបចំតំបន់អន្ទង់អាំង (ភ្នំ១៥០០) ឱ្យទៅជាតំបន់បៃតងឡើងវិញ។

ទាក់ទងករណីលោកស្រី សែម សុខគា ដែលយំស្រែកមុខក្រសួងយុត្តិធម៌ រដ្ឋបាលខេត្តពោធិ៍សាត់ ពន្យល់ថា គាត់មានផ្ទះ មានមុខរបរ នៅទីលំនៅអចិន្ត្រៃយ៍នៅភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង មិនមែនរស់នៅក្នុងតំបន់អន្ទង់អាំងនោះទេ។លោកស្រី សែម សុខគា មានដីចំនួន៦កន្លែង មានបណ្ណកម្មសិទ្ធិ ចំនួន៣កន្លែង និង គ្មានបណ្ណកម្មសិទ្ធិ (ក្នុងតំបន់ការពារធម្មជាតិ) ចំនួន៣កន្លែង។

ចំណែកបណ្ណកម្មសិទ្ធិដែលលោកស្រី សែម សុខគា ជាបណ្ណកម្មសិទ្ធិដីនៅទីតាំងផ្សេង រីឯកូនតូច អោប ស្រែកយំ ដើម្បីបង្ហាញឱ្យសាធារណជន ជាកូនរបស់អ្នកផ្សេង ហើយបានព្យាយាមយំស្រែកតាមបណ្តាញផ្សព្វផ្សាយ។

Khcct banner

អត្ថបទទាក់ទង