ភ្នំពេញ៖ ប្រទេសជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់ប្រជាជនរងគ្រោះដោយសារទឹកជំនន់នៅកម្ពុជាតាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជាដូចខាងក្រោម៖
១-តង់ ២០០
២-ឧបករណ៍ចម្រោះទឹក ២០
៣-ភួយ ៧៨០
៤-ម៉ាស៊ីនភ្លើង ៥
៥-កម្រាលផ្លាស្ទីក ៧០
៦-កម្រាលគេង ៧៨០
៧-ធុងទឹក ២០០
សម្ភារៈទាំងនេះនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញឆាប់ៗនេះហើយនឹងត្រូវបានចែកចាយភ្លាមៗក្រោយពេលមកដល់។នេះបើតាមការចុះផ្សាយរបស់ស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា។