តូក្យូ៖ ប្រទេសជប៉ុនបានប្រកាសនាថ្ងៃព្រហស្បតិ៍នេះ ដើម្បីដកការព្រមានកាលពីសប្តាហ៍មុនថា និងអាចបន្តមានគ្រោះរញ្ជួយដី និកកើតមានរលកយក្សស៊ូណាមិវាយប្រហារ។ ការប្រកាសដកការព្រមាននេះធ្វើឡើងបន្ទាប់ពីមានភាពធូស្រាលក្រោយកម្រិតរញ្ជួយដីដ៏ខ្លាំងក្លាមួយបានវាយប្រហារប្រទេសជប៉ុនកាលពីសប្តាហ៍។
គ្រោះរញ្ជួយដីសប្តាហ៍មុនបានធ្វើឲ្យការព្រួយបារម្ភជាខ្លាំងពីប្រជាជនជប៉ុនចំនួនប្រមាណ ១២៥ លាននាក់ រញ្ជួយដីបានជំរុញឱ្យជនជាតិជប៉ុនរាប់ពាន់នាក់លុបចោលថ្ងៃឈប់សម្រាក និងស្តុកទុកទំនិញសំខាន់ៗជាច្រើនក្នុងគេហដ្ឋាន៕