Cctime 6monthsfree desktop
Cc times  web banner kh (2)

មហោស្រពភាពយន្តជប៉ុនអនឡាញ ត្រឡប់មកវិញឆាប់ៗនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ មហោស្រពភាពយន្តជប៉ុនអនឡាញ ឆ្នាំ២០២៤ លើកទី ៣ នឹងត្រឡប់មកជាថ្មីម្ដងទៀត ដែលនឹងប្រព្រឹត្តទៅរយៈពេលបួនសប្តាហ៍ ចាប់ពីថ្ងៃទី៥ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២៤។ ភាពយន្តជប៉ុន ដែលនឹងចាក់ផ្សាយតាមអនឡាញ ជាខ្សែភាពយន្តតុក្កតា ស្នេហា បែបកំប្លែង រន្ធត់ និងភាពយន្តជាច្រើនទៀត រួមទាំងរឿងភាគទូរទស្សន៍ ដែលទទួលបានចំណាប់អារម្មណ៍ខ្ពស់ ពេលចាក់ផ្សាយ នៅប្រទេសជប៉ុន។

មហោស្រពភាពយន្តជប៉ុនអនឡាញ លើកទី៣ នឹងប្រព្រឹត្តទៅរយៈពេលបួនសប្តាហ៍ចាប់ពីថ្ងៃទី ៥ ខែមិថុនា ដល់ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៤។ រឿងទាំងអស់របស់ មហោស្រពភាពយន្តជប៉ុនអនឡាញលើកទី ៣នេះ នឹងត្រូវបានចាក់ផ្សាយ នៅក្នុងប្រទេស និងតំបន់ចំនួន ២៧ ដែលនេះគឺជាចំនួនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ មហោស្រពភាពយន្តជប៉ុននេះ។ មហោស្រពភាពយន្តជប៉ុនអនឡាញ ឆ្នាំនេះ នាំយកប្រភេទរឿងតុក្កតា ស្នេហា បែបកំប្លែង រន្ធត់ និងភាពយន្តជាច្រើនទៀត សម្រាប់អ្នកមើល។

តាមរយៈមហោស្រពភាពយន្តជប៉ុននេះ ទស្សនិកជន នឹងមានឱកាសទស្សនា ភាពយន្តជាច្រើនប្រភេទ រួមមាន ខ្សែភាពយន្តតុក្កតា JUNGLE EMPEROR LEO ឬហៅថា KIMBA THE WHITE LION ដែលជាការចាក់បញ្ចាំងជាលើកដំបូង ក្នុងទម្រង់ខែ្សភាពយន្តខ្នាតធំ និងការតម្លើងការងារ ឡើងវិញក្នុងគុណភាព4K។ មិនតែប៉ុណ្ណោះ មហោស្រពភាពយន្តជប៉ុនក៏មានរឿងភាគតាមទូរទស្សន៍ចំនួនពីរ គឺ Downtown Rocket និង RIKUOH ដែលទទួលបានចំណាប់អារម្មណ៏ខ្ពស់ ខណៈពេលចាក់ផ្សាយ នៅក្នុងប្រទេសជប៉ុន។

ដើម្បីយល់ដឹងបន្ថែមអំពីមហោស្រប និងចុះឈ្មោះមើលភាពយន្ដជប៉ុន សូមចុចខ្សែតំណរខាងក្រោមនេះ៖

https://jff.jpf.go.jp/watch/jffonline2024/cambodia/

សូមជម្រាបថា មហោស្រពភាពយន្តជប៉ុនអនឡាញឆ្នាំ ២០២៤ គឺជាផ្នែកមួយនៃគម្រោងមហោស្រពភាពយន្តជប៉ុន (JFF) ដើម្បីចែករំលែកពីភាពអស្ចារ្យ នៃភាពយន្តជប៉ុន ទៅបរទេស រួមទាំងប្រទេសកម្ពុជា៕


ពាក្យទាក់ទង: ជប៉ុន ភាពយន្ដ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង