Cctime 6monthsfree desktop
Cc times  web banner kh (2)

តំបន់ទេសចរណ៍លើ«ភ្នំខ្នងផ្សារ»គ្រោងតម្លើងអង់តែនសេវាទូរស័ព្ទ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ តំបន់ទេសចរណ៍លើតំបន់ភ្នំខ្នងផ្សារ ដែលជាអនុសាសន៍ដ៏ម៉ឺងម៉ាត់របស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមការងារអន្តរក្រសួង ដែលមានក្រសួងបរិស្ថាន, ក្រសួងទេសចរណ៍ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមជាមួយនឹងអាជ្ញាធរខេត្តកំពង់ស្ពឺ បានពិភាក្សា និងពិនិត្យលទ្ធភាពទីតាំង ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងបន្ថែមទៀត នូវការរៀបចំអង់តែនសេវាទូរស័ព្ទនូវ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។

នេះបើយោងតាមបណ្តាញសង្គមផ្លូវការរបស់សម្តេច ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ថា បន្ថែមពីលើការដកបង្គោលព្រំដីបញ្ចប់គម្រោងអភិវឌ្ឍន៍ទេសចរណ៍លើតំបន់ភ្នំខ្នងផ្សារ ដែលជាអនុសាសន៍ដ៏ម៉ឺងម៉ាត់របស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមការងារអន្តរក្រសួង (ក្រសួងបរិស្ថាន, ក្រសួងទេសចរណ៍ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍) រួមជាមួយនឹងអាជ្ញាធរខេត្តកំពង់ស្ពឺ ក៏បានពិភាក្សា និងពិនិត្យលទ្ធភាពទីតាំង ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងបន្ថែមទៀត នូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ស្របតាមអនុសាសន៍របស់ សម្តេច នាយករដ្ឋមន្ត្រី ដែលមានដូចជា៖ ទីតាំងសម្រាកតាមផ្លូវថ្មើរជើង, ការរៀបចំធុងសំរាម, ផ្លូវឡើងភ្នំសម្រាប់យានជំនិះ, អង់តែនសេវាទូរស័ព្ទ, ទីតាំងចំណត, បន្ទប់ទឹក, ទីតាំងសម្រាប់លក់អាហារ និងភេសជ្ជៈ ព្រមទាំងកញ្ចប់សេវាកម្មទេសចរណ៍ជូនដល់សហគមន៍តាំងបំពង់ផងដែរ ។

គួរបញ្ជាក់ថា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំណត់គោលការណ៍ចម្បង គឺ «ការធ្វើឱ្យប្រសើរឡើងក្នុងតំបន់ភ្នំខ្នងផ្សារនេះ គឺត្រូវគិតគូរពីសោភ័ណភាព និងរក្សាភាពដើមនៃធម្មជាតិក្នុងតំបន់» ដោយគម្រោងរៀបចំបន្ថែមទាំងអស់ គឺឈរលើគោលការណ៍នេះជាគ្រឹះដ៏រឹងមាំ ដើម្បីជួយពង្រឹងដល់សហគមន៍ និងផ្តល់ភាពងាយស្រួល សំដៅទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិឱ្យបានកាន់តែច្រើន ដោយអាចក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់ពង្រឹងសេដ្ឋកិច្ចប្រជាសហគមន៍ឱ្យកាន់តែធូរធាផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង