Cctime 6monthsfree desktop
Cc times  web banner kh (2)

ខូហ្វី ស្សេក អេន អាយស៍ KOFI Shake‘n Ice ប្រកាសចេញលក់រសជាតិថ្មី ជាផ្លូវការ «សូកូឡា និង ម៉ូកា»

យុវជន
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ ខូហ្វី ជាក្រុមហ៊ុនក្នុងស្រុកធំជាងគេ ហើយមានសាខាចំនួន០៥ ដែលផ្គត់ផ្គង់ និងចែកចាយសម្ភារៈកាហ្វេ រហូតដល់ ២៥ ខេត្តក្រុង ក្នុងប្រទេសកម្ពុជា បានប្រកាសចេញលក់ផលិតផលថ្មី «ខូហ្វី ស្សេក អេន អាយស៍ KOFI Shake‘n Ice» ចំនួន ២ រសជាតិថ្មី បន្ថែមទៀត នោះគឺ សូកូឡា ( Chocolate) និង ម៉ូកា (Mocha) កាលពីរសៀលថ្ងៃទី ១២ ខែមិនា ឆ្នាំ ២០២៥ នេះ ។

ការដាក់ចេញលក់រសជាតិថ្មី KOFI Shake ‘n Ice នៅលើទីផ្សារនេះ ក៏ព្រោះតែបានមើលឃើញពីតម្រូវការនៃការគាំទ្រ ទទួលទានពីសំណាក់អតិថិជន នាពេលកន្លងមក និងទន្ទឹមរង់ចាំឲ្យក្រុមហ៊ុនចេញលក់នៅរសជាតិថ្មីឆាប់ៗ ដើម្បីបំពេញចិត្តរបស់អ្នកគាំទ្រនៅលើទីផ្សារ។

គួរម្លឹកផងដែរថា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមហ៊ុន ខូហ្វី បានប្រកាសចេញលក់ KOFI Shake ‘n Ic ជាលើកដំបូង នៅលើទីផ្សារ ដែលទទួលបានការគាំទ្រ ជាច្រើនពីសំណាក់អតិថិជន ទៅលើស្តង់ដាបច្ចេកទេសថ្មី អាចឆុងជាមួយនឹងទឹកពិសារធម្មតាផងដែរ។

ដោយឡែក នៅក្នុងថ្ងៃនេះ មិនមែនមានតែការប្រកាសរសជាតិថ្មីប៉ុណ្ណោះទេ ប៉ុន្តែវាជាពិធីអបអរសាទរចំពោះការធ្វើដំណើររបស់យើងរយៈពេលជិត ១ ឆ្នាំផងដែរ ដោយកន្លងមក យើងបានបញ្ចេញរសជាតិជាច្រើន ដូចជា៖ រសជាតិកាហ្វេទឹកកកដោះគោផ្អែ្មម ម៉ាតឆា និង រសជាតិកាហ្វេទឹកកកដោះគោបន្ថយជាតិផ្អែម ជាដើម ដើម្បីបំពេញតម្រូវការរបស់អតិថិជន។

លោក រុន សុភក្រ័្ត ប្រធាន នាយកដ្នានផ្នែកទីផ្សារ នៃក្រុមហ៊ុន ខូហ្វី និងតំណាងឲ្យក្រុមហ៊ុន ខូហ្វី ទាំងមូល បានលើកឡើងថា« ខ្ញូំ ពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបាន « សម្ពោធជាផ្លូវការប្រកាសចេញលក់រសជាតិថ្មី KOFI Shake ‘n Ice » ប្រកបដោយភាពច្នៃប្រឌិត គុណភាព និងផ្តល់ឲ្យអតិថិជនទាំងអស់ក៏ដូចជាម្ទាស់អាជីវកម្មកាហ្វេ បានសាកភ្លក្សរសជាតិថ្មី។» តួយ៉ាង នៅក្រុមហ៊ុន ខូហ្វី ការច្នៃប្រឌិតគឺជាចំណុចសំខាន់ នៅក្នុងអាជីវកម្មរបស់យើង ដោយគុណតម្លៃស្នួល តាំងពីដំបូងមក គោលបំណងរបស់យើង គឺបង្កើតភេសជ្ជៈដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែអាចបំពេញតម្រូវការរបស់អតិថិជនបានផងដែរ។

ហើយថ្ងៃនេះ ក្រុមហ៊ុន ខូហ្វី ពិតជាមានកិត្តិយសដ៏អស្ចារ្យក្នុងការប្រកាសចេញលក់ រសជាតិថ្មី ២ មុខ សូកូឡា ( Chocolate) និង ម៉ូកា (Mocha) ដែលរសជាតិទាំង ២នេះ មិនត្រឹមតែមានរសជាតិឈ្ងុយ ឆ្ងាញ់ និងរមួតនោះទេ ប៉ុន្តែវាជាបទពិសោធន៍ថ្មីផងដែរ ដែលសម្រាប់សូកូឡា សម្បីតែកូនក្មេងអាយុចាប់ពី ៥ឆ្នាំឡើងទៅ ក៏បានទទួលទានបានដែរ ចំណែកឯ ម៉ូកា ជាសមាសភាពដ៏ល្អឥតខ្ចោះរវាងកាហ្វេ និងសូកូឡា ដើម្បីបង្កើតរសជាតិថ្មីនេះ ផ្តល់ឲ្យថាមពល និងឆ្ងាញ់ពិសារ។

ជាចុងក្រោយ ក្រុមហ៊ុន ក្រុមហ៊ុន ខូហ្វី នៅតែបន្ត ដោយអនាគតរបស់ KOFI Shake ‘n Ice គឺបន្តនូវការច្នៃប្រឌិតភេសជ្ចៈថ្មីជានិច្ច។ ឥឡូវនេះ យើងកំពុងស្រាវជ្រាវផលិតភេសជ្ជៈថ្មីៗទៀត ដែលមានតម្រូវការប្រកបដោយសុខភាព និងអាចបំពេញតម្រូវការអតិថិជន។

ដោយទាំងអស់នេះមិនអាចកើតឡើងបានឡើយ បើគ្មានការគាំទ្រពីអតិថិជន ដៃគូសហការអាជីវកម្មទាំងអស់ ដែលអាចឲ្យផលិតផលខ្មែរ អាចឈានជើងឈរនៅលើទីផ្សារបាន ហើយការគាំទ្ររបស់អ្នកទាំងអស់គ្នា វាពិតជាជាកំលាំងចិត្តមួយដ៏ធំ សម្រាប់យើងក្នុងការបន្តបង្កើតផលិតផលថ្មីៗទៀតផងដែរ។ ព័ត៌មានបន្ថែម សូមទំនាក់ទំនង ហ្វេសប៊ុកផេក KOFI Shake ’n Ice ឬទំនាក់ទំនងលេខទូរស័ព្ទ 069 666 888៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង