681 ezgif.com resize
Swift cc time

ប្រទះឃើញ«គ្រាប់បែក»២គ្រាប់ជាសំណល់ពីសង្គ្រាម ក្នុងចម្ការស្វាយចន្ទី និងបាតរណ្តៅដី

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កណ្ដាល៖ អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានរកឃើញគ្រាប់បែក ២គ្រាប់ ទម្លាក់ពីយន្តហោះសំណល់សង្គ្រាមប្រភេទMK82 ទម្ងន់២៣០គីឡូក្រាម នៅក្នុងចម្ការស្វាយចន្ទី និងបាតរណ្តៅដីនៅខេត្តកំពង់ធំ និងខេត្តកណ្ដាល កាលពីថ្ងៃ១១ ខែមីនា ឆ្នាំ២០២៥។

បើតាមលោក ហេង រតនា អគ្គនាយក(CMAC) បានឲ្យដឹងថា ២គ្រាប់ផ្តាច់អាល័យ ជាគ្រាប់បែកទម្លាក់ពីយន្តហោះសំណល់សង្គ្រាមប្រភេទMK82 ទម្ងន់ប្រមាណ២៣០គីឡូក្រាម។ ដោយក្នុងនោះ មួយគ្រាប់សំងំលាក់ខ្លួនក្នុងចម្ការស្វាយចន្ទី ស្ថិតនៅឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។ រីឯ មួយគ្រាប់ទៀតសំងំលាក់ខ្លួននៅបាតរណ្តៅដី ស្ថិតនៅឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជាមួយគ្នានោះ អគ្គនាយក(CMAC) បានបន្ថែមថា នៅថ្ងៃទី១១ ខែមីនា ក្រុមមន្ត្រីជំនាញគ្រាប់មិនទាន់ផ្ទុះអង្គភាពសុីម៉ាក់ បានត្រូវដំណេីការដោះបន្សាប តាមលក្ខណៈបច្ចេកទេស ធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិ៕


Khcct banner

អត្ថបទទាក់ទង