681 ezgif.com resize
Swift cc time

អាជ្ញាធរខេត្តពោធិ៍សាត់ ទុកពេល១៥ថ្ងៃឱ្យពលរដ្ឋរុះរើចេញពី«តំបន់អន្ទង់អាំង» ដើម្បីរៀបចំជាតំបន់បៃតង

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹងដល់ ប្រជាពលរដ្ឋដែលមិនព្រមចាកចេញពីតំបន់អន្ទង់អាំង(ភ្នំ១៥០០) ក្នុងភូមិសាស្ត្រភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយអាជ្ញាធរខេត្ត ទុករយៈពេល១៥ថ្ងៃឱ្យពលរដ្ឋរុះរើចេញពី«តំបន់អន្ទង់អាំង»ដើម្បីរៀបចំជាតំបន់បៃតង។ ក្នុងករណីផុតពេលកំណត់ បើនៅតែមិនព្រមរុះរើ និងចាកចេញដោយខ្លួនឯងនោះទេ រដ្ឋបាលខេត្ត នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ដោយមិនទទួលខុសត្រូវចំពោះការខូចខាតទ្រព្យសម្បត្តិឡើយ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលមិនព្រមចាកចេញពីតំបន់ អន្ទង់អាំង(ភ្នំ១៥០០)ក្នុងភូមិសាស្ត្រភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជ្រាបថាអាជ្ញាធរខេត្ត កំណត់ពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះ ឱ្យពលរដ្ឋដែលរស់នៅក្នុងតំបន់ហាមឃាត់ ធ្វើការរុះរើ និងចាកចេញពីតំបន់អន្ទង់អាំង ដោយខ្លួនឯង។

ក្នុងករណីផុតពេលកំណត់ បើនៅតែមិនព្រមរុះរើ និងចាកចេញដោយខ្លួនឯងនោះទ រដ្ឋបាលខេត្ត នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ដោយមិនទទួលខុសត្រូវចំពោះការខូចខាតទ្រព្យសម្បត្តិ សម្ភារដែល មានតម្លៃ និងផលប្រយោជន៍ផ្សេងៗ របស់ លោក/លោកស្រី នោះឡើយ។

ជាមួយនេះ លោក/លោកស្រី ត្រូវប្រឈមនឹងការទទួលខុសត្រូវចំពោះមុខច្បាប់ ដែលបានកំណត់ក្នុង ក្រមបរិស្ថាន និងធនធានធម្មជាតិ តាមមាត្រា៨៥០ ដោយបានចែងថា៖ “ត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារពី១(មួយ)ឆ្នាំ ទៅ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី១០០ ០០០ ០០០ (មួយរយលាន)រៀល ទៅ ៥០០ ០០០ ០០០ (ប្រាំរយលាន)រៀល”៕


Khcct banner

អត្ថបទទាក់ទង