Cctime 6monthsfree desktop
Cc times  web banner kh (2)

គម្រោងរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់«ឆ្នេរព្រែកត្រែង»បើកការដ្ឋានជាផ្លូវការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ គម្រោងសាងសង់ រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់«ឆ្នេរព្រែកត្រែង» នៅថ្ងៃទី ១១ មីនានេះ បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី សាយ សំអាល់  រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។គម្រោងនេះ គ្រោងចាយថវិកាអស់ប្រមាណពី២ ទៅ៣លានដុល្លារអាម៉េរិក ដើម្បីបម្រើដល់ផ្នែកទេសចរណ៍ និងការវិនិយោគ។

យោងតាមផែនការមេនៃគម្រោងរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់«ឆ្នេរព្រែកត្រែង» នឹងរៀបចំក្រវាត់បៃតងតាមរយៈដាំដើមឈើ និង រៀបចំកន្លែងពិកនិក,ក្រាលក្រានីតសំរាប់ផ្លូវថ្មើជើង,តំឡើងកន្លែងអង្គុយ,សាងសង់បន្ទប់ទឹកថ្មី,រៀបចំចំណតរថយន្ត និង លូរំដោះទឹកភ្លៀង,សាងសង់កន្លែងមើលថ្ងៃលិច,សាងសង់បន្ទប់ស្តុកសំរ៉ាម,រៀបចំកន្លែងលេងកីឡា & រៀបចំកន្លែងហាត់ប្រាណបែបធម្មជាតិ,ឡានម្ហូបមានស្ដង់ដារអន្តរជាតិជាដើម។

បើតាមគម្រោង ការងារសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់«ឆ្នេរព្រែកត្រែង»នេះ គ្រោងចាយថវិកាប្រមាណ២លាន-ទៅ៣លាន ដុល្លារសហរដ្ឋអាម៉េរិក ចំពោះការសាងសង បើអាកាសធាតុអំណោយផលល្អ កាស្ថាបនានេះអាចនិង រួចរាល់រយៈពេលមុន១ឆ្នាំ ឬ១ឆ្នាំ និងរួចរាល់។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានផែនការបន្តកែប្រែ​ស្ថានភាព លើកកម្ពស់សោភ័ណភាពឆ្នេរ២៧០០ម៉ែត្រ ស្ថិតក្នុងខេត្តកែប និង ផ្តួចផ្តើមលើកកម្ពស់គុណភាព "ឆ្នេរព្រែកត្រែង" នៃខេត្តព្រះសីហនុ។គម្រោងលើកកម្ពស់សោភ័ណភាព ឆ្នេរ២៧០០ម៉ែត្រ ត្រូវបានឱ្យឈ្មោះថា "ឆ្នេរតេជោសន្តិភាពកែប" ជាគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់​កម្សាន្តសាធារណៈកម្រិតខ្ពស់ ស្ថិតនៅក្នុងសង្កាត់ព្រៃធំ ក្រុងកែប។គម្រោងនេះ នឹងលើកកម្ពស់គុណភាពឆ្នេរ២៧០០ម៉ែត្រ នេះ ឱ្យក្លាយទៅជា​ឆ្នេរខ្សាច់កម្សាន្តតែមួយគត់ ដែលនឹងឆ្លើយតបបានទៅនឹងការរំពឹងទុក​របស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកម្សាន្តនៅឆ្នេរសមុទ្រកម្ពុជា។

ដោយឡែក ឆ្នេរព្រែកត្រែង នៃខេត្តព្រះសីហនុ ស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ​មួយទៀត​នៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាតំបន់ឆ្នេរសមុទ្រ ដែលនឹងទាក់ទាញ​អ្នកទេសច​រជាតិ-អន្តរជាតិ មកទស្សនា សម្រាកលម្ហែ នៅតំបន់ឆ្នេរ ក៏ដូចជានៅកម្ពុជា។

បន្ទាប់ពីគម្រោងអភិវឌ្ឍនេះបានបញ្ចប់ជាស្ថាពរ ឆ្នេរទាំងពីរនេះ នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ទាំងភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ ហើយថែមទាំងបង្កើតឱកាសការងារ និងបង្កើតមុខរបរបន្ថែម​ទៀត​សម្រាប់ប្រជាជននៅក្នុងតំបន់ ដែលនឹងផ្តល់ប្រាក់ចំណូលច្រើនជាង​មុន និងធ្វើឱ្យជីវភាពរស់នៅកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។គម្រោងលើកកម្ពស់គុណភាពអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ "ឆ្នេរតេជោសន្តិភាពកែប" និង "ឆ្នេរព្រែកត្រែង" ជាគម្រោងនៃកិច្ចសហប្រតិបត្តិការរដ្ឋ និងវិស័យឯកជនលើកដំបូងក្នុងការ​អភិវឌ្ឍឆ្នេរកម្សាន្តសាធារណៈ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង