Cctime 6monthsfree desktop
Cc times  web banner kh (2)

CDCអនុម័តគម្រោងវិនិយោគចំនួន១១២គម្រោងក្នុងទុនសរុបប្រមាណ១ប៊ីលានដុល្លារ រយៈ២ខែដើមឆ្នាំ២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ១១២គម្រោង ក្នុងទុនវិនិយោគប្រមាណ ១ប៊ីលានដុល្លារអាម៉េរិក ដោយអាចបង្កើតការងារបានចំនួនជាង ៧ម៉ឺនកន្លែង។ ចំនួនគម្រោងវិនិយោគមានការកើនឡើងរហូតដល់ទៅ៤៣គម្រោង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

បើតាមសេចក្ដីប្រកាស ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន៤៤គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៣២១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ២៥ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំងអស់ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២៣គម្រោង។ ប្រភពទុនវិនិយោគដែលកម្ពុជាទទួលបានច្រើនជាងគេគឺប្រទេសចិន បន្ទាប់មកគឺសិង្ហបុរី អូស្រ្តាលី និងអង់គ្លេស។

ជារួម ក្នុងខែកុម្ភៈ ឆ្នាំ២០២៥នេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន៧គម្រោង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែរួមមាន៖ គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ, គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃលោហធាតុ, រោងចក្រកាត់ដេរ ចាក់សម្លៀកបំពាក់, រោងចក្រតម្បាញ និងផលិតស្រោមជើង, រោងចក្រផលិតវ៉ាលិស កាបូប, រោងចក្រផលិតគ្រោងសំណង់ពីលោហធាតុខ្នាតធំ, រោងចក្រផលិតឧបករណ៍ និងសម្ភារៈប្រើប្រាស់ធ្វើពីលោហៈ និងប្លាស្ទិក៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង