Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជានឹងរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-អាម៉េរិក ពង្រឹងទំនាក់ទំនងពហុភាគី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

សៀមរាប៖ កម្ពុជាជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក សម្រាប់អាណត្តិ២០២៤-២០២៧ បាននឹងកំពុងរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-សហរដ្ឋអាមេរិក លើកទី៣៧ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២២ ខែមេសា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។

កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-សហរដ្ឋអាមេរិក ផ្តោតទៅលើការពិភាក្សាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមទាំងពាណិជ្ជកម្ម និងការវិនិយោគ ថាមពល សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ការតភ្ជាប់ សន្តិសុខស្បៀង និងសុខភាពសាធារណៈ។

ក្នុងឆ្នាំ២០២៤ សហរដ្ឋអាម៉េរិកបានធ្វើពាណិជ្ជកម្មទំនិញជាមួយអាស៊ានចំនួនប្រមាណ ៤៧៦.៨ពាន់លានដុល្លារ ដោយការនាំចេញទំនិញរបស់សហរដ្ឋអាមេរិកទៅកាន់អាស៊ានក្នុងឆ្នាំ២០២៤ មានចំនួន ១២៤.៦ពាន់លានដុល្លារ កើនឡើង ១៦.៦% ពីឆ្នាំ២០២៣។

បន្ថែមពីនេះ ការនាំចូលទំនិញរបស់សហរដ្ឋអាមេរិកពីអាស៊ានមានចំនួនសរុប ៣៥២.៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ដោយកើនឡើង ១៣.៣% ពីឆ្នាំ 2023៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង