Cctime 6monthsfree desktop
Cc times  web banner kh (2)

ឧបនាយករដ្ឋមន្ត្រីសាយសំអាល់៖រាជរដ្ឋាភិបាលបានបន្តផ្ដល់«សិទ្ធិសេរីភាព»យ៉ាងពេញលេញជូនស្ត្រី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និង លោកជំទាវ។

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា មកទល់ពេលនេះកម្ពុជាបានដើរលើផ្លូវថ្មីមួយទៀត រាជរដ្ឋាភិបាល បានបន្តផ្ដល់នូវសិទ្ធិសេរីភាពយ៉ាងពេញលេញដល់ស្ត្រីមានសិទ្ធិស្មើភាពជាមួយបុរស។ការថ្លែងយ៉ាងដូច្នេះ គឺធ្វើឡើងក្នុងពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី ១១៤ ទិវាអន្តរជាតិនារី ៨មីនាឆ្នាំ(១៩១០-២០២៥) ក្រោមប្រធានបទ "សិទ្ធ សមភាពនិងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប"។

យោងតាមរបាយការណ៍ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានមន្ត្រីរាជការជាស្ត្រី ៦១០នាក់ ស្មើនឹង ២៣% ក្នុងចំណោមមន្ត្រី សរុប ២៥៩៣នាក់។ក្រសួងកិច្ចការនារី បានដាក់ចេញនូវប្រធានបទនៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្នុងខួបលើកទី១១៤នេះគឺ សិទ្ធិ សមភាពនិងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប ដោយហេតុថាឆ្នាំ២០២៥នេះ អង្គការសហប្រជាជាតិនឹងប្រារព្ធទិវាអន្តរជាតិនារីដើម្បីអបអរសាទរខួបទី៣០ នៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំងដែលបានដាក់ចេញដោយតំណាងរដ្ឋ និង រដ្ឋាភិបាលមកពីប្រទេសចំនួន ១៨៤ ប្រទេសនូវវិធានការ គោលនយោបាយ ផែនការសកម្មភាពនៅក្នុងវិស័យសំខាន់ៗដូចមានចែងក្នុងអនុសញ្ញាអន្តរជាតិស្ដីពី"ស៊ី-ដ" ដែលមានដូចជា ស្ត្រីនិងភាពក្រីក្រ, ស្ត្រីនិងការអប់រំបណ្ដុះបណ្ដាល, ស្ត្រីនិងសុខភាព, អំពើហិង្សាលើស្ត្រី, ស្ត្រីនិងជម្លោះប្រដាប់អាវុធ, ស្ត្រីនិងសេដ្ឋកិច្ច, ស្ត្រីនិងការធ្វើសេចក្តីសម្រេចនិងសិទ្ធិអំណាច, យន្តការស្ថាប័នសម្រាប់លើកកម្ពស់ស្ត្រី, សិទ្ធិមនុស្សរបស់ស្ត្រី, ស្ត្រីនិងប្រព័ន្ធផ្សព្វផ្សាយ, ស្ត្រីនិងបរិស្ថាន, និងក្មេងស្រី។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា ស្មារតី ៧មករា បានគាស់រំលើងឡើងវិញនូវមនោសញ្ចេតនា សេចក្តីថ្លៃថ្នូរ កិត្តិយសនិងសិទ្ធិសេរីភាពរបស់មនុស្ស។លោក បានបញ្ជាក់ថា មកទល់ពេលនេះកម្ពុជាបានដើរលើផ្លូវថ្មីមួយទៀត រាជរដ្ឋាភិបាល បានបន្តផ្ដល់នូវសិទ្ធិសេរីភាពយ៉ាងពេញលេញដល់ស្ត្រីមានសិទ្ធិស្មើភាពជាមួយបុរស និងមានសមត្ថភាពខ្ពស់ហើយត្រូវបានលើកកម្ពស់និងចូលរួមលើគ្រប់វិស័យក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានជំរុញដល់ស្ត្រីទាំងអស់ត្រូវមានភាពក្លាហានបង្កើនសមត្ថភាពចូលរួមអនុវត្តការងាររបស់ក្រសួង ក្នុងការបញ្ចប់ភាពចម្រូងចម្រាស់ក្នុងសង្គម តាមរយៈគោលនយោបាយចុះបញ្ជីដីធ្លីបង្ហើយ ដើម្បីប្រែក្លាយកម្ពុជាឱ្យទទួលបានអនាគតមួយដ៏ល្អប្រសើរសម្រាប់ជំនាន់នេះនិងកូនចៅជំនាន់ក្រោយៗទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង