ភ្នំពេញ៖ ក្រុមការងាររបស់ធនាគារ ARDB បានចូលរួមពិធីប្រគល់ និង ទទួលសៀវភៅសរុបចំនួន ២៧ក្បាលពីលោកបណ្ឌិត ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រុមការងារ មកឱ្យបណ្ណាល័យនៃធនាគារ ARDB ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការផ្តល់សេវាបណ្ណាល័យជូនដល់អ្នកអាន និងអ្នកសិក្សាស្រាវជ្រាវទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះ រៀបចំឡើងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ក្រុមការងាររបស់ធនាគារ ARDB បានចូលរួមពិធីប្រគល់ និងទទួលសៀវភៅសរុបចំនួន ២៧ ក្បាល ពី បណ្ឌិត ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា។
សៀវភៅទាំង២៧ក្បាលនោះ មានជាអាទិ៍៖ កូនប្រុសច្បងដ៏មានឥទ្ធិពល ៥ ក្បាល -អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី ៥ ក្បាល -ទឹកចិត្តអ្នកជួយសង្គ្រោះ ៥ ក្បាល- ៣ យន្តការ ឈ្នះកូវីដ-១៩ ៥ ក្បាល -កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា ៥ ក្បាល -កម្ពុជាសម័យតេជោ ៥ ក្បាល៕

.jpg?1741395874)
