Cctime 6monthsfree desktop
Cc times  web banner kh (2)

ប្រជាកសិករជិត២០០គ្រួសារសរុបជាផ្ទៃដី៥២ហិកតាចុះហត្ថលេខាលក់«ម្ទេសស្តង់ដាសុវត្តិភាព»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ស្តាំ៖លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ពោធិ៍សាត់៖ប្រជាកសិករក្នុងសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ចំនួន ១៨២គ្រួសារ លើផ្ទៃដី ៥២ហិកតា បានចុះកិច្ចសន្យាទិញលក់ "ម្ទេសស្តង់ដាសុវត្ថិភាព" ជាមួយកសិដ្ឋានគីរីទេស។ពិធីចុះហត្ថលេខានេះ រៀបចំឡើងក្រោមអធិបតីភាព លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង មានទីតាំងនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំពង្រិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ក្នុងជំនួបសំណេះសំណាលនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងចាត់ទុកការរៀបចំសហគមន៍កសិកម្មទំនើប នេះ គឺដើម្បីឱ្យប្រជាពលរដ្ឋទទួលបានជីវភាពល្អក្នុង វិស័យកសិកម្ម ស្របពេលដែលទីតាំងភូមិសាស្ត្រទីនេះអំណោយផលដល់ដំណាំម្ទេស ប្រការសំខាន់ត្រូវអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ និង ការអនុវត្តកសិកម្មល្អ តាមរយៈការធានាទាំងទីផ្សារនិងតម្លៃ ចំពោះដំណាំម្ទេសដែលសហគមន៍ដាំបាន។

បើតាមរដ្ឋមន្រ្តីក្រសួងកសិកម្ម ក្រសួង បានរៀបចំគិតគូរច្បាស់លាស់ និង មានការគាំទ្រផ្នែកទុនតាមរយៈកម្ចីមានការប្រាក់ទាប ផ្នែកបច្ចេកទេស និង មានទីផ្សារពិតប្រាកដ។ ដោយឡែកប្រជាកសិករ ក្នុងសហគមន៍ត្រូវកសាងទំនុកចិត្តជាមួយគ្នា មានភាពស្មោះត្រង់រវាងអ្នកផលិត និងអ្នកទិញ និង គិតគូរផលប្រយោជន៍រួមជាធំ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង