.jpg?1582792138)
(កោះកុង)៖ បុរសតៃវ៉ាន់៤នាក់លួចបើកកប៉ាល់ចូលដែនសមុទ្រកម្ពុជា ត្រូវបានអាជ្ញាធរកម្ពុជាឃាត់ខ្លួន។កងទ័ពជើងទឹកកម្ពុជាបានឃាត់កប៉ាល់នេសាទរបស់បុរសតៃវ៉ាន់ ចំនួន ០៤ នាក់ នៅលើផ្ទៃសមុទ្រកោះកុងក្រៅ ។
បន្ទាប់ពីមានការហាមឃាតមន្ត្រីសុខាភិបាល និងក្រុមឆ្លើយតបបន្ទាន់នឹងជំងឺឆ្លង នៃមន្ទីរសុខាភិបាលខេត្ត សហការជាមួយមន្ត្រីក្រសួងសាធារណការ មន្ត្រីជលផលនៃក្រសួងកសិកម្ម បានចុះទៅពិនិត្យសុខភាពពួកគេទាំងបួននាក់ ដោយខ្លាចថាមានផ្ទុកមេរោគកូរ៉ូណា។ប៉ុន្តែ ពួកគេមិនត្រូវបានរកឃើញថា មានសញ្ញា និងរោគសញ្ញាទាក់ទងនឹងជំងឺរលាកសួតប្រភេទថ្មី CoVid-19 ឡើយ ដោយពួកគាត់មានកម្រិតកម្តៅធម្មតា ហើយមិនមានបញ្ហាផ្លូវដង្ហើមនោះទេ។
បុរសតៃវ៉ាន់៤នាក់ បានសារភាពប្រាប់សម្ថកិច្ចកម្ពុជាថា ពួកគេបានធ្វើដំណើរតាមកប៉ាល់នេសាទចេញពីកោះតៃវ៉ាន់នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ហើយបានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមិនបានចូលចតនៅប្រទេសណាមួយឡើងមុនពេលមកដល់ប្រទេសកម្ពុជា។
បើតាមអាជ្ញាធរកម្ពុជា បច្ចុប្បន្ន កប៉ាល់របស់បុរសតៃវ៉ាន់នេះ បានចតនៅលើផ្ទៃសមុទ្រកោះកុងក្រៅនៃខេត្តកោះកុង ដើម្បីជួសជុលម៉ាស៊ីនកប៉ាល់ និង ដាក់ស្ថិតក្រោមការតាមដានរបស់កងទ័ពជើងទឹកសមុទ្រកោះកុងក្រៅ។
មកដល់ពេលនេះ សារព័ត៌មានស៊ីស៊ីថាមន៍ មិនទាន់អាចទាក់ទងសុំការបំភ្លឺលម្អិតបន្ថែមពីអ្នកនាំពាក្យសាលាខេត្តកុងកោះបាននៅឡើយទេ មិនដឹងថា បុរសតៃវ៉ាន់ចូលមកកម្ពុជាខុសច្បាប់ក្នុងគោលបំណងអ្វីឡើយ៕
.jpg?1582792162)
.jpg?1582792166)
.jpg?1582792171)
.jpg?1582792176)
.jpg?1582792182)
.jpg?1582792188)