Cctime 6monthsfree desktop
Cc times  web banner kh (2)

មេដឹកនាំសហជីព៖ រដ្ឋតែង«លើកកម្ពស់ស្ត្រី»ក្នុងវិស័យការងារគ្រប់អាណត្តិ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ បណ្តាមេដឹកនាំសហជីពនៅកម្ពុជា លើកឡើងថា ស្រ្តីនៅក្នុងវិស័យការងារមិនថាក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធត្រូវបានលើកកម្ពស់សិទ្ធិ សមភាពយេនឌ័រ ទទួលបានកិច្ចគាំពារពេញលេញ និងទទួលបានភាពកក់ក្តៅ នៅគ្រប់អាណត្តិនៃរាជរដ្ឋាភិបាលកម្ពុជា។

លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ថ្លែងថា បើនិយាយនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់វិញស្រ្តីមានជិត១លាននាក់ ច្រើនជាងបុរសដាច់ ដូច្នេះវាបានបង្ហាញថាស្រ្តីនៅកម្ពុជាបានដើរតួនាទី និងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងវិស័យការងារនៅកម្ពុជា។ ស្រ្តីត្រូវស្ថិតនៅអាទិភាពជានិច្ចក្នុងយន្តការរបស់រាជរដ្ឋាភិបាល ហើយស្រ្តីក្នុងវិស័យកាត់ដេរគ្រប់ៗរូបទទួលបានការប្រើប្រាស់បណ្ណ ប.ស.ស. ដោយឥតគិតថ្លៃ ជាពិសេសស្រ្តីដែលមានផ្ទៃពោះទទួលបានអត្ថប្រយោជន៍ពេញលេញទាំងមុន និងក្រោយសម្រាលកូន រហូតកូនមានអាយុក្រោមពីរឆ្នាំ។

បន្ថែមពីនេះ លោក លាង ស៊ុនហ៊ាង ប្រធានសហព័ន្ធសហជីពកម្មករកម្ពុជា លើកឡើងថា ស្រ្តីមិនត្រឹមតែត្រូវបានលើកកម្ពស់សិទ្ធិនោះទេ ថែមទាំងទទួលបានការយកចិត្តទុកដាក់យ៉ាងកក់ក្តៅពីរាជរដ្ឋាភិបាលកម្ពុជា ជាក់ស្តែង សម្តេច ហ៊ុន ម៉ាណែត តែងចុះសួរសុខទុក្ខបងប្អូនកម្មករនិយោជិត និងបង្ហាញពីភាពកក់ក្តៅចំពោះពលករទាំងស្រ្តី និងបុរសជានិច្ច។ ជាពិសេសស្រ្តីមានផ្ទៃពោះត្រូវបានទទួលបានការឧបត្ថម្ភពីសម្តេចផ្ទាល់មកទល់បច្ចុប្បន្ន៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង