
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតជូនគណៈប្រតិភូធុរជនជប៉ុនប្រមាណជិត៤០ក្រុមហ៊ុន ដឹកនាំដោយ លោក Wakabayashi Kohei ប្រធានការិយាល័យតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Japan External Trade Organization – JETRO) ប្រចាំនៅរាជធានីភ្នំពេញ ចូលជួបពិភាក្សាការងារ និងស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា។
នាឱកាសនេះ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងអំពីគោលនយោបាយនានារបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគ ការបង្កើនពិពិធកម្មសេដ្ឋកិច្ច ដើម្បីសម្រេចឱ្យបានចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០៥០ និងបានលើកឡើងអំពីបេសកកម្ម និងចក្ខុវិស័យរបស់ ក.អ.ក. ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើការងារគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ដែលបាននិងកំពុងបន្តខិតខំជំរុញការកែលម្អ ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ ពិសេសការធ្វើឌីជីថលូបនីយកម្ម ក្នុងការផ្តល់សេវាសាធារណៈ ជាក់ស្តែងគឺការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលសម្រួលដល់វិនិយោគិនក្នុងការដាក់ពាក្យស្នើសុំវិនិយោគបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណេត។
ជាមួយគ្នានេះ គណៈប្រតិភូធុរជនបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផ្ទាល់ ក្នុងការសម្របសម្រួល ថែទាំគាំទ្រដល់វិនិយោគិនដែលបានដាក់ទុនវិនិយោគ និងកំពុងធ្វើប្រតិបត្តិការធុរកិច្ចរបស់ខ្លួន ដែលទាំងអស់នេះជាមូលដ្ឋានធ្វើឱ្យអ្នកដែលមានបំណងដាក់ទុនវិនិយោគនាពេលអនាគត កាន់តែមានទំនុកចិត្តក្នុងការសម្រេចចិត្តផងដែរ។
គួរបញ្ជាក់ថា គណៈប្រតិភូធុរជនជប៉ុន ដែលបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្រោមការៀបចំសម្របសម្រួលពី JETRO កាលពីព្រឹកមិញនេះមានចំនួន ៣៨ក្រុមហ៊ុន រួមមាន៖ ១. ក្រុមហ៊ុន Rising Consultants Co., Ltd ២. ក្រុមហ៊ុន MARUICHI CO.,LTD. ៣. ក្រុមហ៊ុន Next International Inc ៤. ក្រុមហ៊ុន TOKAI KIKI KOGYO CO.,LTD. ៥. ក្រុមហ៊ុន SORIMACHI VIETNAM ៦. ក្រុមហ៊ុន Nakano & Co., Ltd. ៧. ក្រុមហ៊ុន Tokyo Gas Asia Pte. Ltd. ៨. ក្រុមហ៊ុន HAGIHARA INDUSTRIES INC. ៩. ក្រុមហ៊ុន Kawasaki Heavy Industries (Thailand) Co., Ltd. ១០. ក្រុមហ៊ុន SANKYO VIETNAM CO LTD ១១. ក្រុមហ៊ុន I AM Consulting Co.,Ltd. ១២. ក្រុមហ៊ុន AUTOBACS SEVEN CO., LTD. ១៣. ក្រុមហ៊ុន Sankyo Shouji Co., Ltd. ១៤. ក្រុមហ៊ុន Vuteq Thai Co.,Ltd. ១៥. ក្រុមហ៊ុន TIS Inc. ១៦. ក្រុមហ៊ុន Siam Fuji industries Co.,Ltd ១៧. ក្រុមហ៊ុន TOACS(THAILAND)CO.,LTD.១៨. ក្រុមហ៊ុន MITSUBISHI CHEMICAL CORPORATION ១៩. ក្រុមហ៊ុន SHIBATA ២០. ក្រុមហ៊ុន Mitsubishi Corporation ២១. ក្រុមហ៊ុន Transeas International Limited ២២. ក្រុមហ៊ុន Nikkei Business Publications ២៣. ក្រុមហ៊ុន Mitsubishi Heavy Industries (Thailand) ២៤. ក្រុមហ៊ុន JRS JAPAN ២៥. ក្រុមហ៊ុន Arai Shoji.Co.,Ltd/Arai Logistics Co., Ltd ២៦. ក្រុមហ៊ុន RINKO CORPORATION ២៧. ក្រុមហ៊ុន Shanghai Nohmi Secom Fire Protection Equipment Co.,Ltd. ២៨. ក្រុមហ៊ុន NISHIYAMA Corporation (Thailand) Co., Ltd. ២៩. ក្រុមហ៊ុន JIJI PRESS THAILAND ៣០. ក្រុមហ៊ុន THAI ARROW PRODUCTS CO.,LTD. ៣១. ក្រុមហ៊ុន YAZAKI(CAMBODIA)PRODUCTS CO.,LTD. ៣២. ក្រុមហ៊ុន Bizen Komeko Farm Co.,Ltd ៣៣. ក្រុមហ៊ុន Individual Agricultural Consultant ៣៤. ក្រុមហ៊ុន Lead-s co ltd ៣៥. ក្រុមហ៊ុន Takagi Management Office (TMO)Co.,Ltd ៣៦. ក្រុមហ៊ុន Bell Foods Co.,Ltd ៣៧. ក្រុមហ៊ុន The Yomiuri Shimbun ៣៨. ក្រុមហ៊ុន Daito Seimitsu Co., Ltd. ៕
