កណ្តាល៖ គិតត្រឹមថ្ងៃទី ៥ មីនានេះ ក្រុមមន្ត្រីនៃបណ្តាស្ថានទូតនានាប្រចាំនៅកម្ពុជា បាននាំគ្នាមកទស្សនកិច្ចអាកាសយានដ្ឋានអន្តរជាតិតេជោរបស់កម្ពុជា។ក្នុងដំណើរទស្សនកិច្ចនោះ ក្រុមមន្ត្រីទូតអន្តរជាតិទាំងអស់បូករួមទាំង ទូតអាម៉េរិក ជប៉ុន ចិន អង់គ្លេស បារាំង និងមន្ត្រីទូតនានា សម្តែងនៅភាពភ្ញាក់ផ្អើមពីគម្រោងព្រលានដ៏ធំលំដាប់ 4F របស់កម្ពុជា ហើយមិននឹកស្មានថា ប្រទេសកម្ពុជាមានលទ្ធភពអាចសាងសង់ព្រលានដ៏ធំនេះឡើយ។នេះបើយោងតាមប្រសាសន៍ លោកឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលក្រុមហ៊ុន CAIC។
ប្រសាសន៍នេះ ធ្វើឡើងក្នុងពេលលោកទទួល ភ្ញៀវមកពីស្ថានទូតអូស្រ្តាលី និង ក្រុមហ៊ុនឯកជនអូស្រ្តាលី និង ភ្ញៀវមកពីសភាពាណិជ្ជកម្មអាម៉េរិក/បារាំង និងអឺរ៉ុប សរុបចំនួនជាង១៥០នាក់ អញ្ជើញទស្សនា និងពិនិត្យវឌ្ឍនភាពព្រលានយន្តហោះអន្តរជាតិតេជោ ដែលគ្រោងនឹងសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនាខែកក្កដាខាងមុខនេះ៕