681 ezgif.com resize
Swift cc time

«ភូមិវប្បធម៌ខ្មែរ»នឹងលេចចេញរូបរៀងជាថ្មីឡើងវិញនៅអាកាសយានដ្ឋានអន្តរជាតិតេជោ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលក្រុមហ៊ុន CAIC 

កណ្តាល៖«ភូមិវប្បធម៌កម្ពុជា»ដែលធ្លាប់មានទីតាំងតែមួយគត់ ក្នុងខេត្តសៀមរាប និង បានបិទដំណើរការអាជីវកម្មទាំងស្រុង ចាប់ពីថ្ងៃទី ៧វិច្ឆិកា ឆ្នាំ២០២០ នឹងត្រូវលេចចេញជារូបរៀងជាថ្មីឡើងវិញ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបង្ហាញអត្តសញ្ញាណជាតិខ្មែរជូន អ្នកដំណើរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ប្រទេសកម្ពុជា។នេះបើយោងតាមលោកឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលក្រុមហ៊ុន CAIC។

ក្នុងបទសម្ភាសន៍ជាមួយ ក្រុមអ្នកសារព័ត៌មាននៅថ្ងៃនេះ លោកឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលក្រុមហ៊ុន CAIC បានប្រកាសពីសេចក្តីសម្រេចរបស់ លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CAIC ពីការនាំយកគំរូ «ភូមិវប្បធម៌កម្ពុជា»ដែលធ្លាប់មានទីតាំងតែមួយគត់ ក្នុងខេត្តសៀមរាប មករៀបចំជាថ្មីឡើងវិញនៅ អាកាសយានដ្ឋានអន្តរជាតិតេជោ។

បើតាមលោកឧកញ៉ា ឆារស៍ វ៉ាន់ លោកអ្នកឧកញ៉ា ពុង ឃាវសែ គឺជាកូនខ្មែរម្នាក់ដែលស្រឡាញ់វប្បធម៌ខ្មែរណាស់ ដូច្នេះលោកអ្នកឧកញ៉ា បានសម្រេចនាំយក«ភូមិវប្បធម៌កម្ពុជា»ដែលធ្លាប់មាននៅសៀមរាបមកដាក់តាំងឡើងវិញនៅ អាកាសយានដ្ឋានអន្តរជាតិ បង្ហាញជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

គួរបញ្ជាក់ថា «ភូមិវប្បធម៌កម្ពុជា» មានទីតាំងតែមួយគត់ក្នុងខេត្តសៀមរាប ហើយបិទដំណើរការអាជីវកម្មទាំងស្រុង ចាប់ពីថ្ងៃទី ៧វិច្ឆិកា ឆ្នាំ២០២០។ក្នុងភូមិនេះ មានអត្តសញ្ញាណខ្មែរ និងទីតាំងប្រវត្តិសាស្ត្រជាច្រើន តាំងពីរបៀបសាងសង់ប្រាសាទអង្គវត្ត ជីវភាពរស់នៅរបស់ជនជាតិខ្មែរនាសម័យចេនឡា និង រូបតំណាងឱ្យមនុស្សដែលមានចារក្នុងប្រវត្តិសាស្រ្ដផ្សេងៗទៀត។ក្រៅពីនេះមានរូបគំរូ នៃផ្សារធំថ្មី ព្រះបរមរាជវាំង វត្តភ្នំ នៅភ្នំពេញ ភ្នំឧត្តុង្គ និង មានសំណង់គម្រូនៃខ្ទម និង ផ្ទះខ្មែរ, ផ្ទះជនជាតិ, វត្ត និង វិហារឥស្លាម ដែលទាក់ទាញភ្ញៀវទេសចរគ្រប់ជនសាសន៍ មកចូលទស្សនាច្រើនកុះករ នាពេលមុនកម្ពុជា និងពិភពលោកជួបប្រទះនូវជំងឺឆ្លងកូវីដ-១៩៕

Khcct banner

អត្ថបទទាក់ទង