Cctime 6monthsfree desktop
Cc times  web banner kh (2)

ព្រះមហាក្សត្រ៖«ទិវាវប្បធម៌ជាតិ»ជាការរំលឹកដឹងដូនតាខ្មែរបន្សល់ទុកសម្បត្តិវប្បធម៌ដ៏សម្បូណ៌បែបដល់កូនចៅជំនាន់ក្រោយ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ភ្នំពេញ៖ថ្ងៃទី ៣ មីនា ឆ្នាំ២០២៥ គឺជា«ទិវាវប្បធម៌ជាតិ» ៣មីនា លើកទី២៧ក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ»។ទិវានេះ ត្រូវបានព្រះមហាក្សត្រ និង រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់រៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរំលឹកដល់គុណូបការៈដ៏ធំធេងរបស់បុព្វបុរសរបស់ខ្មែរ ដែលបានបន្សល់ទុកនូវសម្បត្តិវប្បធម៌ដ៏សម្បូណ៌បែប សម្រាប់យើងគ្រប់គ្នាជាកូនចៅជំនាន់ក្រោយ ព្រមទាំងស្មារតីចូលរួមថែរក្សា ការពារសម្បត្តិទាំងនេះឱ្យស្ថិតស្ថេរគង់វង្ស។

ថ្ងៃ«ទិវាវប្បធម៌ជាតិ»៣មីនានេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញនូវព្រះរាជសារអបអរសាទរ អមជាមួយខ្លឹមសារពីសារសំខាន់នៃ«ទិវាវប្បធម៌ជាតិ»ក្នុងការបង្កើនការយល់ដឹងអំពីគុណតម្លៃដ៏មហាសាលនៃ«សម្បត្តិវប្បធម៌ដ៏សម្បូណ៌បែប» បន្សល់ទុកពីបុព្វបុរសខ្មែរដែលជាគ្រឹះដ៏សំខាន់រឹងមាំ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្របកដោយចីរភាព លើកកម្ពស់មនសិការស្នេហាជាតិប្រកបដោយសីលធម៌ សមធម៌។

បើតាមព្រះមហាក្សត្រ «ទិវាវប្បធម៌ជាតិ» បង្ហាញតួនាទីស្នូលដ៏សំខាន់របស់យុវជនដែលជាកម្លាំងចលកក្នុងការអភិរក្ស ថែរក្សា ការពារ លើកស្ទួយ និង អភិវឌ្ឍមរតវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណ និង ជាដួងព្រលឹងជាតិ។

គួរបញ្ជាក់ថា ទិវាវប្បធម៌ជាតិ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាឱកាស​បំផុស​នូវមន​សិការ​ស្រឡាញ់សិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀត​ ដែលធ្វើឡើងនៅក្រោមប្រធានបទ «យុវជន​ដើម្បីវប្បធម៌ជាតិ»។តាមរយៈនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ចេញនូវសកម្មភាពជាច្រើន ដើម្បីឱ្យក្រសួងស្ថាប័ន​របស់រដ្ឋ​ទាំង​ថ្នាក់ជាតិ និងក្រោមជាតិ អនុវត្តន៍តាមនោះ គឺការរៀបចំកម្មវិធី និងសកម្មភាពនានា ដើម្បីប្រារព្ធទិវាវប្បធម៌ជាតិ ទាំង​នៅទីតាំងផ្ទាល់ និងនៅលើបណ្តាញសង្គម៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង