681 ezgif.com resize
Swift cc time

ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅកាន់ប្រទេសចិន ពិនិត្យព្រះរាជសុខភាព

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅកាន់ រដ្ឋធានីប៉េកាំងនៃប្រទេសចិន នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ដើម្បីពិនិត្យព្រះរាជសុខភាព។ ការពិនិត្យព្រះរាជសុខភាព ជាប្រចាំជាមួយក្រុមគ្រូពេទ្យជំនាញចិន ដោយក្នុងមួយឆ្នាំ ពិនិត្យព្រះរាជសុខភាព ២ដង។

ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា និង ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានយាងទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ដើម្បីពិនិត្យព្រះរាជសុខភាពប្រចាំឆ្នាំ។ ព្រះមហាក្សត្រ និងសម្តេចម៉ែ តែងតែយាងទៅពិនិត្យព្រះរាជសុខភាព ជាប្រចាំជាមួយក្រុមគ្រូពេទ្យជំនាញចិន ដោយក្នុងមួយឆ្នាំ ពិនិត្យព្រះរាជសុខភាព ២ដង កំឡុងពេញដើមឆ្នាំ និងចុងឆ្នាំ។

កំឡុងពេល ព្រះមហាក្សត្រយាងចេញក្រៅប្រទេស សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងបន្តមុនងារជាបណ្តោះអាសន្នជាប្រមុខរដ្ឋស្តីទីនៃកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង