Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រុម«បោកប្រាស់តាមអនឡាញ»ជាជនជាតិថៃ ១១៩នាក់ត្រូវបានបណ្តេញចេញពីទឹកដីកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ក្រុម«បោកប្រាស់តាមអនឡាញ»ជាជនជាតិថៃ ១១៩នាក់។

បន្ទាយមានជ័យ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា នៅថ្ងៃទី ១ មីនាម្សិលមិញ បានរៀបចំការបណ្តេញជនជាតិថៃ ចំនួន ១១៩នាក់ ដែលបានលួចចូលមកធ្វើការងារ និងស្នាក់នៅ ខុសច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសការងារបោកប្រាស់តាមអនឡាញ។ការបណ្តេញចេញនេះ រៀបចំឡើងតាមការណែនាំពីលោក ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានគូសបញ្ជាក់ថា ជនជាតិថៃ ចំនួន ១១៩នាក់ ស្រី ៥៨នាក់ ត្រូវបានគណៈបញ្ជាការដឹកនាំស្រាវជ្រាវ  និងបង្ក្រាបបទល្មេីស គ្រប់ប្រភេទឃាត់ខ្លួនកាលពីថ្ងៃទី ២២-២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅពេលចុះបង្ក្រាបនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនបរទេសខាងលេីត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនដែលធ្វើដំណើចូលមកព្រះរាជាណាចក្រកម្ពុជា ដោយស្របច្បាប់ និងខុសច្បាប់ ក្នុងគោលបំណងរកការងារចំណូលខ្ពស់ ដោយសកម្មភាពទាំងនេះពាក់ព័ន្ធនឹងសកម្មភាពអនឡាញខុសច្បាប់ ដូចនេះសមត្ដកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចបរទេស ដើម្បីរៀបចំនីតិវីធីធ្វេីការបណ្ដេញចេញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

ទាក់ទនងការការបង្ក្រាបល្បែងអនឡាញនេះ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី ១ មីនានេះ បានបង្ហោះសារពាក់ព័ន្ធការបង្រ្កាប«បទល្មើសឆបោក»តាមអនឡាញ។សម្រាប់សម្តេចរឿងបទល្មើសមិនទាន់ចប់ទេនៅបន្តបង្រ្កាបតទៅទៀត ដែលទាមទារនូវកិច្ចសហការអន្តររដ្ឋាភិបាល ទើបអាចធ្វើទៅមានប្រសិទ្ធភាព។

យោងតាមបណ្តាញសង្គមផ្លូវការ សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា  អ្វីដែលគួរឲ្យសោកស្តាយនោះគឺជោគជ័យរបស់ប្រទេសថៃ ត្រូវបានសារព័ត៌មាន និងអ្នកនយោបាយខ្លះផងចាត់ទុកថា ជាបរាជ័យនៃប្រទេសជិតខាងរាប់ទាំងកម្ពុជាផងដែរ។ រឿងបទល្មើសមិនទាន់ចប់ទេនៅបន្តបង្រ្កាបតទៅទៀត ដែលទាមទារនូវកិច្ចសហការអន្តររដ្ឋាភិបាល ទើបអាចធ្វើទៅមានប្រសិទ្ធភាព៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង