Cctime 6monthsfree desktop
Cc times  web banner kh (2)

មេបញ្ជាការយោធភូមិភាគទី៥ ចុះផ្សព្វផ្សាយ និងត្រួតពិនិត្យ ការចែកពាក្យជ្រើសរើសពលទាហានថ្មី

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ លោក សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នៅថ្ងៃទី ១ ខែមីនានេះ បានចុះផ្សព្វផ្សាយ និង ត្រួតពិនិត្យ ការចែកពាក្យជ្រើសរើស ពលទាហានថ្មី បំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក នៅទិសយោធភូមិភាគទី៥ ដើម្បីផ្តល់ឱកាសប្រកប ដោយតម្លាភាព និងយុត្តិធម៌ ដល់យុវជនទូទៅក្នុងការដាក់ពាក្យ ចូលបម្រើកងយោធពលខេមរភូមិន្ទ។

ក្នុងឱកាសនោះ លោក សេង ធារិន បានលើកឡើងថា ដើម្បីផ្តល់ឱកាសប្រកប ដោយតម្លាភាព និងយុត្តិធម៌ ដល់យុវជនទូទៅក្នុងការដាក់ពាក្យ ចូលបម្រើកងយោធពលខេមរភូមិន្ទ ជាពិសេសចូលរួមទប់ស្កាត់ ក្នុងករណីមានបុគ្គលមួយចំនួនឆ្លៀតឱកាសកេងចំណេញតាមរយៈការ ធ្វើសកម្មភាពសូកប៉ាន់ផ្សេងៗ ប្រាសចាកគោលការណ៍កំណត់របស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ។

ជាមួយគ្នានោះ គណៈកម្មការ បានអំពាវនាវ ដល់សាធារណៈជន អាណាព្យាបាល និងបេក្ខជនទាំងអស់ សហការផ្តល់ព័ត៌មានជាបន្ទាន់ ក្នុងករណីមានបុគ្គលណាទារលុយ ឬតម្រូវឱ្យបង់ប្រាក់ជាថ្នូរនិងការ ចែកពាក្យ ទទួលពាក្យ ដើម្បីទទួលបានក្របខ័ណ្ឌ៕


Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង