Cctime 6monthsfree desktop
Cc times  web banner kh

មេបញ្ជាការរងកងទ័ពជើងគោកអាម៉េរិក មកបំពេញទស្សនកិច្ចនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ Scott A. Winter មេបញ្ជាការរងកងទ័ពជើងគោកសហរដ្ឋអាមេរិកនៅតំបន់ប៉ាស៊ីហ្វិក លើការងារយុទ្ធសាស្ត្រ និងផែនការ បានជួបជាមួយថ្នាក់ដឹកនាំយោធាកម្ពុជា ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥។ នេះបើតាមសេចក្តីប្រកាសរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា។

លោកឧត្តមសេនីយ៍ទោ Winter បានជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯក សួន សំណាង ប្រធានក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (MCCG) ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ និងជំនួយផ្នែកសន្តិសុខ។ លោកបានជួបជាមួយអតីតនិសិ្សតកម្ពុជាដែលបានទទួលការអប់រំផ្នែកវិជ្ជាជីវៈយោធា ពីក្រសួងការពារជាតិសហរដ្ឋអាមេរិក ដើម្បីអបអរសាទរពួកគេក្នុងការនាំហើយបាននាំយកនូវជំនាញទាំងនេះពីសហរដ្ឋអាមេរិក មកបម្រើមាតុប្រទេសវិញ។

 

នៅខេត្តកំពង់ស្ពឺ ឧត្តមសេនីយ៍ទោ Winter បានមកទស្សនាមជ្ឈមណ្ឌលប្រតិបត្តិការរក្សាសន្តិភាព ដើម្បីពិនិត្យមើលសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ និងពិភាក្សាអំពីលទ្ធភាពធ្វើសហប្រតិបត្តិការជាមួយរួមគ្នា។

គួរបញ្ជាក់ថា ទស្សនកិច្ចរបស់ឧត្តមសេនីយ៍ទោ Winter បានកើតមានឡើងបន្ទាប់ពីទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍ Ronald P. Clark មេបញ្ជាការនៃកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង