681 ezgif.com resize
Swift cc time

ជប៉ុនផ្តល់«ជំនួយឥតសំណង»ជិត ៣លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងការបរទេស

ភ្នំពេញ៖ កម្ពុជា-ជប៉ុន បានចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៤០៤.០០០.០០០ យ៉េន (ប្រមាណ ២,៩ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» (គម្រោង នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងការបរទេសកម្ពុជា។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន។ ជំនួយនេះ ផ្តល់ជូនសម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។

ហិរញ្ញប្បទានឥតសំណងនេះ មានគោលបំណងលើកកម្ពស់សមត្ថភាពបណ្តុះបណ្តាល និង ស្រាវជ្រាវរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលជាការបង្ហាញយ៉ាងច្បាស់ នូវការប្តេជ្ញាចិត្តឥតងាកររបស់ជប៉ុន ក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា៕

Khcct banner

អត្ថបទទាក់ទង