Cctime 6monthsfree desktop
Cc times  web banner kh

សម្តេច ហ៊ុន ម៉ាណែត៖សាលាជំនាន់ថ្មីនៅតែបន្តបិទតែ«មជ្ឈមណ្ឌលសិក្សាទំនើប»កុំឱ្យមានស្តង់ដា២

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត 

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី ២៧ កុម្ភៈនេះ បានប្រកាសបញ្ជាក់បន្ថែមពាក់ព័ន្ធវិស័យអប់រំនៅប្រទេសកម្ពុជាជុំវិញ ការសម្រេចបិទ«មជ្ឈមណ្ឌលសិក្សាទំនើប»ក្នុងសាលារៀនរបស់រដ្ឋ។សម្រាប់សម្តេចនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល មិនបានប្រកាសឱ្យបញ្ឈប់សាលាជំនាន់ថ្មីទេ គឺ បញ្ឈប់តែ មជ្ឈមណ្ឌលសិក្សាទំនើបមួយប៉ុណ្ណោះ។

ថ្លែងមុនបិទសន្និបាតក្រសួងទេសចរណ៍ នៅថ្ងៃនេះ សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ជាថ្មីថា សាលាជំនាន់ថ្មីមិនមានបិទ ឬ លុបចោលនោះទេ គឺមានតែបង្កើនចំនួនសាលាបន្ថែម ហើយសាលាជំនាន់ថ្មីជាសាលារបស់រដ្ឋ ចំណាយថវិកាដោយរដ្ឋ។ អ្វីដែលត្រូវបញ្ឈប់គឺ «មជ្ឈមណ្ឌលសិក្សាទំនើប»ដែលជាវិនិយោគរបស់វិស័យឯកជនជាមួយសាលារៀនរបស់រដ្ឋនាពេលកន្លងមក។

បើតាមសម្តេច ហ៊ុន ម៉ាណែត បានពន្យល់ថា ការសម្រេចបិទនេះ គឺម្ដាយឪពុក អាណាព្យាបាលរបស់សិស្សដែលរៀននៅសាលាជំនាន់ថ្មី គឺលែងតម្រូវឱ្យបង់ថ្លៃសិក្សាដូចមុនទៀតឡើយ តែពួកគាត់អាចបង់វិភាគទានដោយស្ម័គ្រចិត្តលើការងារណាមួយ តាមការសម្រេចរបស់ឪពុក ម្ដាយ ឬ អាណាព្យាបាលរបស់សិស្សទាំងនោះបាន។

សម្តេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ប្រសិនបើអនុញ្ញាតិឱ្យនៅបន្ត«មជ្ឈមណ្ឌលសិក្សាទំនើប»ក្នុងសាលារៀនរបស់រដ្ឋ វានឹងរីកកាន់តែធំ ហើយបង្កើតនូវស្តងដារ២នៅក្នុងសាលាតែមួយ ហើយប្រើប្រាស់ធនធានរបស់រដ្ឋ ហេដ្ឋារចនាសម្ព័ន្ធដែលរដ្ឋវិនិយោគ។

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង