Cctime 6monthsfree desktop
Cc times  web banner kh

នាយករដ្ឋមន្ត្រីជំរុញឱ្យមន្ត្រីការទូតកម្ពុជាបង្កើនការផ្សព្វផ្សាយពី«វិស័យទេសចរណ៍និងសុវត្តិភាព»នៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងជំរុញឱ្យមន្ត្រីការទូតរបស់កម្ពុជាទាំងអស់ ត្រូវខិតខំប្រឹងប្រែងផ្សព្វផ្សាយពីភាពទាក់ទាញនៃប្រទេសកម្ពុជាទៅក្រៅប្រទេស ដើម្បីប្រឆាំងជាមួយការផ្សព្វផ្សាយបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាជាកន្លែងជួញដូរមនុស្ស និង ល្បែងអនឡាញ។ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលសម្តេចអញ្ជើញជាអធិបតី​ “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍” ។

សម្តេច ហ៊ុន ម៉ាណែត បានស្នើដល់មន្ត្រីការទូតកម្ពុជានៅតាមបណ្ដាប្រទេសនានាទាំងអស់ឱ្យបង្កើនការផ្សព្វផ្សាយពីទេសចរណ៍ និង សុខសុវត្ថិភាពនៅកម្ពុជា ព្រោះកម្ពុជាមានចំណុចវិជ្ជមានច្រើន ហើយចំណុចអវិជ្ជមាន គឺមានតិចតួចដែលរាជរដ្ឋាភិបាលប្រឹងប្រែងទប់ស្កាត់ ដោះស្រាយ និង បង្ក្រាបជានិច្ច។

សម្តេចនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អ្នកបង្កើតមាតិកា យុវជន តារាសម្ដែង និង បណ្ដាញសារព័ត៌មាន បន្តចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក។ជាមួយគ្នានោះ សម្តេចបានសម្ដែងការអរគុណ ដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីជាតិខ្មែរ និងតំបន់ទេសចរណ៍កម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង