Cctime 6monthsfree desktop
Cc times  web banner kh

មន្ត្រីឧទ្យានុរក្សប្រទះឃើញសត្វ«ខ្ទីង២ក្បាល មេនិងកូន»ដែនជម្រកសត្វព្រៃ ព្រៃឡង់-បឹងពែរ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ព្រះវិហារ៖ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការដំណាក់ហ្លួង នៅថ្ងៃទី ២៧ ខែកុម្ភៈនេះ បានប្រទះឃើញសត្វខ្ទីង២ក្បាល មេនិងកូន (អាយុប្រហែល១ឆ្នាំ) ដែនជម្រកសត្វព្រៃ ព្រៃឡង់-បឹងពែរ នៅចំណុចជិតភ្នំក្រៀល ភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។

បើតាមក្រសួងបរិស្ថាន បានបញ្ជាក់ថា សត្វខ្ទីង ត្រូវបានចាត់ទុកជាប្រភេទសត្វព្រៃកម្ររបស់ពិភពលោកដែលបានចុះក្នុងបញ្ជីក្រហម IUCN ក្នុងកម្រិត VU មានន័យថាជាសត្វងាយរងគ្រោះថ្នាក់ជាសាកល។ បច្ចុប្បន្នសត្វខ្ទីង ទូទាំងពិភពលោកមានចំនួនប្រមាណជាង ២១ ០០០ក្បាល ដែលភាគច្រើនរស់នៅក្នុងប្រទេសនាតំបន់អាស៊ីខាងត្បូង និងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ គេនៅមិនទាន់មានទិន្នន័យច្បាស់លាស់ថា នៅកម្ពុជានៅសល់សត្វខ្ទីងចំនួនប៉ុន្មាននៅឡើយនោះទេ។ ប៉ុន្តែយោងតាមទិន្នន័យ ទទួលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិ និងពីមន្ត្រីឧទ្យានុរក្សដែល បានចុះល្បាតនៅតាមតំបន់ការពារធម្មជាតិនានាបានឱ្យដឹងថា សត្វខ្ទីងមានវត្តមាននៅតាមតំបន់ការពារធម្មជាតិផ្សេងៗ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង