Yearendyearend1140x150

ទូតចិន៖ក្រោមការដឹកនាំសម្តេចហ៊ុន សែនកម្ពុជានឹងរួចផុតពីគ្រោះទឹកជំនន់ក្នុងពេលឆាប់ៗ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាឯកឧត្តមវ៉ាង វិនធាន (Wang Wentian)

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាឯកឧត្តមវ៉ាង វិនធាន (Wang Wentian)នៅថ្ងៃទី ២០ តុលានេះ បានបង្ហាញភាពជឿជាក់ពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រាដែលកំពុងប្រយុទ្ធនឹងបង្ហាញទឹកជំនន់ ហើយឯកអគ្គរដ្ឋទូតសង្ឃឹមថា ក្រោមការដឹកនាំរបស់សម្តេចហ៊ុន សែនកម្ពុជានឹងរួចផុតពីគ្រោះទឹកជំនន់ក្នុងពេលឆាប់ៗ។

ថ្លែងក្នុងពិធីចេញអំណោយដល់ប្រជាពលរដ្ឋនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ឯកឧត្តមវ៉ាង វិនធាន (Wang Wentian) បានថ្លែងថា ស្ថានទូតចិនសូមចូលរួមសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខចំពោះរដ្ឋាភិបាលកម្ពុជាដែលកំពុងជួបនូវបញ្ហាជំនន់ទឹកភ្លៀង ហើយទូតចិនសន្យានៅជាមួយកម្ពុជាទោះនៅក្នុងកាលទេសណាក៏ដោយ។

ឯកឧត្តមវ៉ាង វិនធាន (Wang Wentian) បានថ្លែងថា នៅពេលនេះកម្ពុជានិងចិនកំពុងតែបង្កើននូវកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងគ្រប់ជ្រុងជ្រោយ កិច្ចសហប្រតិបត្តិការនេះបាននាំឱ្យប្រទេសទាំងពីរឈានដល់ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាលពីពេលថ្មីៗនេះ។

បើតាមឯកឧត្តមវ៉ាង វិនធាន ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជាមានជំនឿជឿជាក់ថា ក្រោមម្លប់របស់សម្ដេចព្រះនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនប្រជាជនកម្ពុជាទាំងមូលនឹងរួចផុតពីគ្រោះអាសន្ននៃទឹកជំនន់នេះក្នុងពេលឆាប់ ហើយប្រទេសកម្ពុជានឹងខិតខំសាងនឹងខិតខំស្ដារសេដ្ឋកិច្ចប្រទេសឡើងវិញផងដែរ។

ជាការឆ្លើយតបឯកឧត្តមហ៊ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺ បានគាំទ្រការលើកឡើងរបស់ស្ថានទូតចិន ឯកឧត្តមមើលឃើញដូចគ្នាផងដែរថា កម្ពុជានិងចិននៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានកិច្ចការជាច្រើនដែលភាគីទាំងពីរបានធ្វើរួមគ្នាទាំងកិច្ចសហប្រតិបត្តិការពហុភាគី និង ទ្វេភាគី។

ឯកឧត្តមហ៊ុន ម៉ានី បានចាត់ទុកអំណោយរបស់ស្ថានទូតចិនដែលបានចែកជូនទៅដល់ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញថ្ងៃនេះ គឺជាអំណោយដោយទឹកចិត្តដ៏ថ្លៃថ្លាពីរដ្ឋាភិបាលចិន និងប្រជាជនចិនដែលស្រឡាញ់អាណិតដល់ប្រទេសកម្ពុជាដូចសុភាសិតមួយឃ្លាដែលបានពោលថា “ជួយគ្នាក្នុងគ្រាលំបាក”៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង