Cctime 6monthsfree desktop
Cc times  web banner kh

ឆ្នាំផ្លាស់ប្តូរប្រជាជនជួយឱ្យកម្ពុជាទទួលបាន«ទេសចរចិន»ប្រមាណ៨៥ម៉ឺននាក់កើន២២,៥%ធៀបឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ទេសចរចិនលេងកម្សាន្តនៅអង្គវត្តកន្លងទៅ។

ចិន៖កម្ពុជា និងចិន កាលពីថ្ងៃទី ២៤ កុម្ភៈ បានប្រារព្ធពិធីបិទបញ្ចប់យុទ្ធនាការ«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» នៅថ្ងៃទី២៥ ខែកុម្ភៈនេះ នៅទីក្រុងចឹងចូវ ខេត្តហឺណាន ប្រទេសចិន។ក្នុងឆ្នាំនៃការអនុវត្ត «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤»កម្ពុជាទទួលបានផ្លែផ្កាដ៏ល្អដោយទទួលបានភ្ញៀវេទេសចរចិនប្រមាណ៨៥ម៉ឺននាក់កាលពីឆ្នាំ២០២៤ កើនឡើងបើធៀបឆ្នាំ២០២៣។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ថ្លែងក្នុងកម្មវិធីបិទដោយបានអរគុណដល់រដ្ឋាភិបាលនៃប្រទេសកម្ពុជា និងចិន ដែលបានពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសដាក់ចេញនូវ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤»កន្លងមក ជាពិសេសវិស័យទេសចរណ៍ ដោយក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរចិនប្រមាណ ៨៥ម៉ឺននាក់ កើនឡើងប្រមាន២២,៥%ធៀបនឹងឆ្នាំ២០២៣។

បើតាមលោក ហួត ហាក់ តាមរយៈព្រឹត្តិការណ៍បិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» នេះ កម្ពុជា-ចិន ក៏នឹងមានការផ្សព្វផ្សាយកាន់តែច្បាស់ពីវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍រវាងប្រទេសទាំងពីរ ដែលនឹងមិនត្រឹមតែចូលរួមដល់ការពង្រឹងចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការល្អលើវិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងកម្ពុជា-ចិន ប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញពីការយកចិត្តទុកដាក់ជាអាទិភាពលើប្រភពទីផ្សារចិនសម្រាប់វិស័យទេសចរណ៍កម្ពុជា។

គួរបញ្ជាក់ថា កម្ពុជា និងចិន បានប្រារព្ធពិធីបិទបញ្ចប់យុទ្ធនាការ«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» នៅថ្ងៃទី២៥ ខែកុម្ភៈនេះ នៅទីក្រុងចឹងចូវ ខេត្តហឺណាន ប្រទេសចិន។ ព្រឹត្តិការណ៍នេះ ក្នុងគោលបំណងជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព និង «កិច្ចសហការប្រតិបត្តិការត្បូងពេជ្រ» រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង