681 ezgif.com resize
Swift cc time

ការជួសជុលរួតបាកាន ជ្រុងឦសាន នៃប្រាសាទអង្គរវត្ត កំពុងធ្វើពិធីប្រុងពលីបើកការសាងសង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

សៀមរាប៖ អាជ្ញាធរជាតិអប្សរា សហការជាមួយ ទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំពិធីប្រុងពលី តាមបែបជំនឿសាសនា សុំសេចក្តីសុខ ដើម្បីបើកការដ្ឋានជួសជុលអភិរក្សរួតបាកាន ជ្រុងឦសាន នៃប្រាសាទអង្គរវត្ត។

លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានថ្លែងថា កន្លងមកអាជ្ញាធរជាតិអប្សរា បានជួសជុលស្ទើរតែគ្រប់ផ្នែកអស់ហើយ នៅរួតបាកានអង្គរវត្តនេះ គឺនៅសល់តែមួយផ្នែកនៃជ្រុងឦសាននេះប៉ុណ្ណោះ ដែលសហការជាមួយភាគីកូរ៉េ ធ្វើការជួសជុលអភិរក្ស។ ដំណើរការជួសជុលនេះ នឹងបញ្ចប់នាពាក់កណ្តាលឆ្នាំ២០២៦ខាងមុខ ដោយអាជ្ញាធរជាតិអប្សរា មិនបានបិទឬផ្អាកការទស្សនានៅរួតបាកាននេះទាំងមូលឡើយ គឺបិទទីតាំងដោយផ្នែកៗ ជាជំហានៗនៃប្រតិបត្តិការការងារប៉ុណ្ណោះ។

បន្ថែមពីនេះ លោកបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បានគិតគូខ្ពស់ពីសុវត្ថិភាពរបស់ទេសចរ ដោយបានរៀបចំរនាំងការដ្ឋានដើម្បីសុវត្ថិភាពទាំងក្រុមការងារជួសជុល និងសុវត្ថិភាពទេសចរផង ដោយមានរៀបចំស្លាកសញ្ញាជូនដំណឹង ពីការជួសជុល ឬបង្វែការទស្សនាជាដើម។

គួរបញ្ជាក់ថា កិច្ចការងារអភិរក្ស និងជួសជុលរួតបាកាន នៃប្រាសាទអង្គវត្ត ត្រូវបានចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងលោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ កាលពីខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ៕


Khcct banner

អត្ថបទទាក់ទង