Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជា-ចិន បិទយុទ្ធនាការ«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤»នៅខេត្តហឺណាន ប្រទេសចិន

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ចិន៖ កម្ពុជា និងចិន បានប្រារព្ធពិធីបិទបញ្ចប់យុទ្ធនាការ«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» នៅថ្ងៃទី២៥ ខែកុម្ភៈនេះ នៅទីក្រុងចឹងចូវ ខេត្តហឺណាន ប្រទេសចិន។ ព្រឹត្តិការណ៍នេះ ក្នុងគោលបំណងជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព និង «កិច្ចសហការប្រតិបត្តិការត្បូងពេជ្រ» រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

ព្រឹត្តិការណ៍បិទយុទ្ធនាការ«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» មានការអញ្ជើញជាអធិបតីលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមជាមួយ លោក Wang Xu Dong អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ ប្រទេសចិន។ ព្រឹត្តិការណ៍នេះ ក្នុងគោលបំណងជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព និង «កិច្ចសហការប្រតិបត្តិការត្បូងពេជ្រ» រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

ក្នុងពិធីនេះ ក៏មានការចូលរួមពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក WANG Kai អភិបាលខេត្តហឺណាន លោក Wang Zhanying សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តប្រធានមន្ទីរឃោសនាការ ព្រមទាំងថ្នាក់ដឹកនាំ និងគណៈប្រតិភូនៃក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ និងក៏មានការចូលរួមទស្សនាពីសំណាក់ប្រជាជនចិន ប្រមាណជាង ១ ៥០០ នាក់ ព្រមទាំងលោកគ្រូ អ្នកគ្រូរបាំ សិល្បៈករ សិល្បៈការីនី តារាចម្រៀង អ្នកបង្ហាញម៉ូដ និងប្អូនៗសំដែងក្បាច់គុនទាំងចិន កម្ពុជា ចំនួន ១០០នាក់ផងដែរ។

គួរបញ្ជាក់ថា តាមរយៈព្រឹត្តិការណ៍បិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» នេះ កម្ពុជា-ចិន ក៏នឹងមានការផ្សព្វផ្សាយកាន់តែច្បាស់ពីវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍រវាងប្រទេសទាំងពីរ ដែលនឹងមិនត្រឹមតែចូលរួមដល់ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អលើវិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងកម្ពុជា-ចិន ប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញពីការយកចិត្តទុកដាក់ជាអាទិភាពលើប្រភពទីផ្សារចិនសម្រាប់វិស័យទេសចរណ៍កម្ពុជា៕



Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង