681 ezgif.com resize
Swift cc time

ព្រឹត្តិការណ៍«រាត្រីសមោសរ សំពត់បត់ខ្មែរ»លើកទី២ បង្ហាញសម្លៀកបំពាក់ពីបុរាណ ដល់បច្ចុប្បន្ន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
រូបភាព៖ Page ចម និម្មល CHAM Nimul

ភ្នំពេញ៖ កម្មវិធី«រាត្រីសមោសរសំពត់បត់ខ្មែរ»លើកទី២ បានរៀបចំឡើងនាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលសន្និសីទចតុមុខ បាននាំមកនូវការបង្ហាញសម្លៀកបំពាក់ដ៏ធំ ពីដើមសម័យឧត្ដុង្គ រហូតដល់បច្ចុប្បន្ន។

កម្មវិធីនេះ ចង់រំលេចនូវភាពដែលសាមញ្ញ ហើយថ្លៃថ្នូរ នៃសម្លៀកបំពាក់របស់ខ្មែរ ដែលជាកេរ្តិ៍តំណែលវប្បធម៌អរូបី ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយ នេះថែរក្សា ការពារ លើកតម្កើងឱ្យក្លាយជាសកម្មភាព ជាក់ស្តែង ឱ្យការប្រើប្រាស់កាន់តែពេញនិយមនៅក្នុងចំណោម យុវវ័យ និងប្រជាជនគ្រប់ ស្រទាប់វណ្ណៈ។

ក្នុងនោះក៏មានព្រឹត្ដិការណ៍បង្ហាញម៉ូតសម្លៀកបំពាក់ជាច្រើន រួមទាំងកម្រងវីដេអូឯកសារជាច្រើនវគ្គទៀត ដែលបានបង្ហាញពីសម្លៀកបំពាក់អាហ៍ពិពាហ៍ខ្មែរ ក្រោយសម័យអង្គរ ដោយចាប់ផ្ដើមពីដើមសម័យឧត្ដុង្គ រហូតដល់បច្ចុប្បន្ន និងការបង្ហាញម៉ូត «រាត្រីស្រមោសរ សំពត់បត់ខ្មែរ» ដ៏ស្រស់ស្អាតផូរផង់នេះ ដែលបានបង្ហាញដោយតារាចម្រៀង តារាសម្ដែង និងតារាបង្ហាញម៉ូតល្បីៗប្រចាំកម្ពុជាផងដែរ។

គួរបញ្ជាក់ថា កម្មវិធីនេះ រៀបចំធ្វើឡើងចំថ្ងៃខួបទី៤៦ឆ្នាំ នៃការវិលត្រឡប់ជួបគ្នាសារជាថ្មី របស់សម្តេច ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីរំលឹកចងចាំថ្ងៃដែលសម្តេច វិលត្រឡប់មករួមរស់នៅជួបជុំគ្នា ក្រោយថ្ងៃរំដោះ ៧មករា នៅរាជធានីភ្នំពេញ៕


Khcct banner

អត្ថបទទាក់ទង