Cctime 6monthsfree desktop
Cc times  web banner kh

ទូរទស្សន៍អនឡាញ ARDB TV នៃធនាគារARDB ត្រូវបានដាក់ឱ្យដំណើរការផ្សាយជាផ្លូវការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
កម្មវិធីផ្សព្វផ្សាយនៅលើទូរទស្សន៍អនឡាញ ARDB TV

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចាប់ផ្តើមដាក់ឱ្យដំណើរការជាផ្លូវការនៃការផ្សាយទូរទស្សន៍អនឡាញ ARDB TVរបស់ខ្លួនចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះតទៅ។ ទូរទស្សន៍អនឡាញ ARDB TV បង្កើតឡើងក្នុងគោលបំណងផ្ដល់ព័ត៌មានសម្បូរបែប និងគ្រប់ជ្រុងជ្រោយ ស្តីពីវិស័យកសិកម្មនៅកម្ពុជានិងកសិកម្មក្រៅប្រទេស ហើយបច្ចុប្បន្ននេះបាននិងកំពុងផលិតកម្មវិធីដែលទាក់ទងនឹងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទនៅកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

បើតាមសេចក្តីប្រកាស ទូរទស្សន៍អនឡាញ RDB TV ទទួលបានលិខិតអនុញ្ញាតលេខ ១៦២/២៣ល.ស ចុះថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២៣ ពីក្រសួងព័ត៌មាន និងដោយមានចក្ខុវិស័យ (Vision) ជាស្ថានីយទូរទស្សន៍ឈានមុខគេក្នុងការផ្ដល់ព័ត៌មានពីវិស័យកសិកម្ម ដែលគ្របដណ្តប់គ្រប់ដំណាក់កាលនៃខ្សែច្រវាក់ផលិតកម្ម រួមមាន ការជ្រើសរើសពូជ ការដាំដុះ ការចិញ្ចឹមថែទាំ ការផលិត ការប្រមូលផល រក្សាទុក ការប្រើប្រាស់ធាតុចូលកសិកម្ម ការផ្គត់ផ្គង់ ការកែច្នៃ និងការនាំចេញជាដើម។ល។

ទូរទស្សន៍អនឡាញ ARDB TV បានកំណត់គោលដៅរបស់ខ្លួនស្របតាមចក្ខុវិស័យរបស់ធនាគារដែលជាគ្រឹះស្ថានផ្តល់ហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានប្រកបដោយចីរភាពឈានមុខគេ ដែលផ្តោតលើការអភិវឌ្ឍ វិស័យកសិកម្មវិស័យជនបទ និងវិស័យបៃតងនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ បច្ចុប្បន្នទូរទស្សន៍អនឡាញ ARDB TV បាន និងកំពុងផលិតកម្មវិធីដែលទាក់ទងនឹងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទនៅកម្ពុជា រួមមាន ព័ត៌មានកសិកម្មក្នុងប្រទេសនិងអន្តរជាតិ វឌ្ឍនភាពកសិករ បច្ចេកវិទ្យាកសិកម្មនិងនវានុវត្តន៍ បច្ចេកទេសដាំដុះ អត្ថប្រយោជន៍បន្លែ និងផ្លែឈើការចិញ្ចឹមសត្វ និងវារីវប្បកម្ម គោលនយោបាយគាំទ្រវិស័យកសិកម្ម បទសម្ភាសពិសេស ចំណេះដឹងហិរញ្ញវត្ថុ និងកម្សាន្តជនបទ។

ការដាក់ឱ្យដំណើរការជាផ្លូវការនៃ ទូរទស្សន៍អនឡាញ ARDB TV នៅថ្ងៃនេះ គឺក្នុងគោលបំណងឱ្យសាធារណជនបានដឹងថា ARDB TV មានបេសកកម្មយ៉ាងសំខាន់មួយក្នុងការផ្ដល់ព័ត៌មានសម្បូរបែប និងគ្រប់ជ្រុងជ្រោយ ស្តីពីវិស័យកសិកម្មនៅកម្ពុជានិងកសិកម្មក្រៅប្រទេស និងនាំមុខគេសម្រាប់ដៃគូអាជីវកម្មស្ថិតក្នុងខ្សែច្រវាក់ផលិតកម្ម និងភាគីពាក់ព័ន្ធផ្សេងៗដោយធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មតាមបែបឌីជីថល៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង