Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រុម«ឧក្រិកម្មអនឡាញ»ខុសច្បាប់២៣០នាក់ភាគច្រើនជាជនជាតិថៃត្រូវនគរបាលកម្ពុជានិងថៃបង្ក្រាប

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ក្រុម«ឧក្រិកម្មអនឡាញ»ខុសច្បាប់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បន្ទាយមានជ័យ៖ អគ្គស្នងការដ្ឋានគរបាលជាតិនៃកម្ពុជា នៅថ្ងៃទី ២៤ កុម្ភៈនេះ បានប្រកាសរកឃើញជនបរទេសចំនួន ២៣០ នាក់ កំពុងសំងំលាក់ខ្លួនលួចលាក់ធ្វើប្រតិបត្តិការអនឡាញខុសច្បាប់ ដោយមានមេក្លោងជាជនជាតិចិន។ប្រតិបត្តិការចុះបង្រ្កាបនេះ ធ្វើឡើងដោយមានកិច្ចសហប្រតិបត្តិការរួមគ្នារវាងនគរបាលកម្ពុជា និងប្រទេសថៃ។ ក្នុងចំណោម«ឧក្រិកម្មអនឡាញ»ខុសច្បាប់ ២៣០ នាក់ ភាគច្រើន គឺជាជនជាតិថៃ ហើយធ្វើការក្រោយមេក្លោងជាជនជាតិចិន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋានគរបាលជាតិកម្ពុជា បានគូសបញ្ជាក់ថា ប្រតិបត្តការចុះបង្រ្កាបលើ ក្រុម«ឧក្រិកម្មអនឡាញ»ខុសច្បាប់ ធ្វើឡើងលើទីតាំងចំនួន២ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការឆ្មក់ចូលក្នុងទីតាំងខាងលើនេះ សមត្ថកិច្ចរកឃើញក្រុម«ឧក្រិកម្មអនឡាញ»ខុសច្បាប់ជាជនបរទេសសរុបចំនួន ២៣០នាក់ ក្នុងនោះមានស្រី៦៨នាក់។ក្នុងចំណោម២៣០នាក់នោះ គឺមានជនជាតិថៃប្រមាន១២៣នាក់ ស្រី៥៣នាក់ ដែលសំងំលាក់ខ្លួនធ្វើប្រតិបត្តិការអនឡាញខុសច្បាប់ដោយមានមេក្លោងជាជនជាតិចិន។

បើតាមសេចក្តីប្រកាសព័ត៌មាន ពលរដ្ឋថៃ១២៣ ត្រូវបាននគរបាលកម្ពុជាប្រគល់ជូននគរបាលថៃ ដើម្បីចាត់វិធានការបន្ត និងបានស្នើសុំដើម្បីកំណត់មុខសញ្ញាមេក្លោងសំខាន់ៗផ្សេងទៀត  នឹងឈានទៅស្វែងរកចាប់ខ្លួនជនល្មើស។ចំពោះជនបរទេសផ្សេងទៀត សមត្ថកិច្ចកម្ពុជាកំពុងធ្វើការសាកសួរ និង ចាត់វិធានការតាមផ្លូវច្បាប់របស់កម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង