
សៀមរាប៖ កម្មវិធីដង្ហែក្បួនតុក្កតាយក្ស(ទីងមោងយក្ស) ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ មានការដង្ហែរបង្ហាញពីរូបសំណាក់ សត្វឆ្នាំទាំង១២ ដែលសុទ្ធសឹងតែឆ្លុះបញ្ជាំងពីអត្ថន័យប្រវត្តិសាស្រ្ត ចូលរួមលើកស្ទួយវិស័យទេសចរណ៍ វិស័យសិល្បៈ ការយល់ដឹងពីវប្បធម៌ និងអនាម័យបរិស្ថានផងដែរ។
ក្បួនដង្ហែតុក្កតាយក្ស(ទីងមោងយក្ស)នេះ បានចេញដំណើរពីផ្លូវមុខវត្តដំណាក់ ទៅតាម បណ្តាផ្លូវសំខាន់ៗរួមមាន ផ្លូវអាចារ្យស្វា កំណាត់ផ្លូវលេខ២៦ កំណាត់ផ្លូវអាចារ្យហែមចៀវ កំណាត់ផ្លូវ លេខ២៤ ឆ្លងកាត់ផ្លូវជាតិលេខ៦ (ចំណុចស្តុបកោះកេរ្តិ៍) ឆ្លងកាត់ស្ពានថ្មព្រះរាជដំណាក់ និងបញ្ចប់នៅ ទីតាំងសួនច្បារខាងជើងស្ពានថ្មព្រះរាជដំណាក់ ដោយមានការចូលរួមដោយសិស្សានុសិស្ស ប្រជាពលរដ្ឋយ៉ាងច្រើនកោះករដោយភាពរីករាយ និងការដង្ហែរមានភ្លើងពណ៌ដ៏ស្រស់ស្អាត។

ការដង្ហែក្បួនតុក្កតាយក្សលើកទី១៥ ក្នុងឆ្នាំ២០២៥នេះ បានដង្ហែរតុក្កតាយក្សចំនួន ៩ប្រភេទ ដោយមាន ទេពមច្ឆា, គ្រុឌ, ហនុមាន(រចនាបថ បន្ទាយស្រី), នាគ (រចនាបថ បាយ័ន), តោ (រចនាបថ សំបូរព្រៃគុក), ព្រះគណេស, នាងកន្ទរី, មករ, និងអាសុរ (រចនាបថ បាយ័ន)៕

